និយាយចេញពីចិត្ត Chompoo មានអារម្មណ៍យ៉ាងណានៅពេលត្រូវអ្នកបណ្ដាញសង្គមរិះគន់យ៉ាប់យឺនរឿងឈុតមួយនេះ! មានវីដេអូ

បើកចិត្តនិយាយគ្មានសល់នៅក្នុងកម្មវិធី Long Live Love! សម្រាប់អ្នកម៉ាក់កូនបីស្រីស្អាតកំពូលហ្វេសិន Chompoo-Araya ចំពោះប្រធានបទរិះគន់! ពីព្រឹត្តិការណ៍ធំនៅទីក្រុង Cannes ជាមួយឈុតពណ៌ក្រហមដែលនាងបានពាក់ទៅដើរលើកំរាលព្រំក្រហម មានការខមិនដ្រាម៉ារិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាញសង្គម ហើយសាម៉ីខ្លួនបានបង្ហាញអារម្មណ៍ថា

“ឃើញៗគេរិះគន់តើ តែបើសួរថាមានអារម្មណ៍យ៉ាងម៉េច អើ…..ពីអារម្មណ៍ពិតមែនទេ ដូចបានឃើញរូបភាពក្នុង Getty Images ស្រាប់ទៅហើយ គ្រាន់តែឃើញរូបភ្លាមក៏ដឹងថាវាមិនល្អ ប៉ុន្ដែខណៈពេលនោះវាមានរឿងប្រទាញគ្នាច្រើនដែលអាចធ្វើអោយយើងដឹងបានថានិងមានរឿងអ្វីកើតឡើង ដូចបច្ច័យដែលយើងគិតស្មានមិនដល់” 

After Footer (Active) - damrei Mr1 Zone2

“ហេតុផលដែលជ្រើសរើសឈុតនេះ តាមពិតទៅក៏ចូលចិត្តទាំងអស់និងឯង យល់ថាវាជាអ្វីដែលថ្មីសម្រាប់យើងហើយយើងមិនធ្លាប់ធ្វើវាពីមុនមក ចូលចិត្តគឺចូលចិត្តហើយគ្មានអ្វីទៀតទេ”

“បើសួរថាការរិះគន់នោះប៉ះពាល់ចិត្តទេ អើ…..រូបមិនស្អាតគឺមិនស្អាតហើយ ចប់ មានតែប៉ុណ្ណឹង ក៏ទទួលស្គាល់ហើយក៏បន្ដដំណើរទៅមុខទៀតទៅ បើអោយទៅអង្គុយយំសោកស្ដាយគឺអត់ទេមិនដល់ថ្នាក់និងនោះទេ ព្រោះខ្ញុំអាយុច្រើនយ៉ាងនេះហើយ ខ្ញុំឆ្លងកាត់មកច្រើនហើយ ហើយបើសួរចានេះជាការផ្ដល់មតិអវិជ្ជាមានមិនល្អលើកទីមួយ គឺអត់ទេសុះសាច់រួចមកហើយ ហើយវាតែប៉ុណ្ណឹងឯង”

អត្ថបទដោយ : នីត្តា