តួឯកស្រី Mai Davika រងការរិះគន់ពេកឡើងស្រ្ដេស បង្ហោះសារបន្ដបន្ទាប់សុំឲចិត្តល្អដាក់គ្នាបន្ដិច…

សុំឲចិត្តល្អដាក់គ្នាទៅវិញទៅមកបន្ដិចបានទេ? តួឯកស្រីនាង Mai Davika សុំចិត្តអ្នករិះគន់ ក្រោយចេះតែមានអ្នកមក Comment ក្នុងបណ្ដាញសង្គមរបស់នាងរិះគន់ពីរឿងរូបរាងរបស់នាងជាបន្ដបន្ទាប់ បើទោះបីជានាងបកស្រាយថានាងមានបញ្ហាសុខភាពកំពុងព្យាបាលក៏នៅតែថានាងជាតារាស្រីដែលចង់ស្គមហួសហេតុ រហូតពេលនេះធ្វើឲ Mai កាន់តែស្រ្ដេសលើសដើមព្រោះតែឃើញ Comment មិនសមរម្យទាំងអស់នេះ។

តួឯកស្រី Mai Davika មួយរយះនេះបានបង្ហោះសារក្នុងបណ្ដាញសង្គមបង្ហាញពីភាពមិនសប្បាយចិត្ត ចំពោះអ្នកលេងបណ្ដាញសង្គមមួយចំនួនដែលតែងតែចូលមក Comment រិះគន់មកលើរូបរាងរបស់នាង ដោយខ្លះថារាងនាងស្គមស្គាំងពេកមិនស្រស់ស្អាត ខ្លះចោទថា Mai ស្រលាញ់ស្គមជ្រុលនិយម ខ្លះប្រាប់ឲ Mai ឈប់ស្រកទម្ងន់ទៅ។ ដោយ Comment ទាំងអស់នេះមិនបានជួយឲ Mai សប្បាយចិត្តជាងមុននោះទេ តែធ្វើឲនាងពិបាកចិត្តលើសដើម ព្រោះគ្រប់គ្នាចាំតែមក ចាប់កំហុសពីគីឡូរបស់នាងនិងការស្លៀកពាក់របស់នាង។ តួឯកស្រី Mai Davika សារភាពថានាងមានភាពស្រ្ដេស   សុំឲអ្នលេងបណ្ដាញស្គមឈប់មកចាប់អារម្មណ៍រឿងរូបរាងរបស់នាងជាមួយពាក្យ Comment អាក្រក់ៗ Please be nice to each other ហើយរូបរាងនាងបែបណាក៏នាងស្រលាញ់ដែរ I love my body។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ