តួឯកប្រុស Nadech មើលថែអ្នកម្ដាយទាំងពីរយ៉ាងល្អ ម្ដាយខ្លួនក៏ស្រលាញ់ម្ដាយYayaក៏ពេញចិត្ត…

តួឯកប្រុសលោក Nadech មើលថែអ្នកម្ដាយទាំងពីររូបបានយ៉ាងល្អ ម្ដាយខ្លួនលោកក៏មើលថែយកចិត្តទុកដាក់ម្ដាយរបស់ Yaya ក៏មើលថែយ៉ាងល្អដែរ មិនឈ្នះចិត្តកូនស្រីបានចិត្តម្ដាយមុនបាត់ទៅហើយ បែបនេះរឿងអីម៉ែខាងស្រីមិនបើកភ្លើងខៀវឲ។

គូស្នេហ៍តារាគូរបស់តួឯកប្រុស Nadech Kugimiya និងតួឯកស្រី Yaya Urassaya ពិតជាគូស្នេហ៍តារាដែលមិនត្រឹមតែមានអ្នកគាំទ្រស្រលាញ់ចូលចិត្តច្រើននោះទេ សូម្បីតែអ្នកម្ដាយរបស់តារាប្រុសស្រីទាំងពីរដួងក៏ពេញចិត្តនិងទន្ទឹងរង់ចាំមើលកូនៗទាំងពីរនាក់ក្នុងថ្ងៃរៀបការមុនគេបាត់ទៅហើយ។ អ្នកម្ដាយរបស់ Yaya ក៏ទុកលោក Nadech ដូចជាកូនដែរទាំងនេះព្រោះតែការមើលឃើញក្នុងរយះពេលច្រើនឆ្នាំមកនេះ នៅទង្វើរដែល Nadech បានធ្វើល្អនិងមើលថែចំពោះកូនស្រីនិងក្រុមគ្រួសារ ដើរលេងទៅណាជុំគ្នាក៏ចាត់ចែងរៀបចំឲគ្រប់យ៉ាង។ ចំណែកឯខាងអ្នកម្ដាយ Nadech វិញ គ្រាន់តែដឹងថាកូនប្រុសខ្លួនសុំYaya រៀបការបានសម្រេចហើយ​ ក៏រៀបចំពិធីជប់លៀងចាំទទួលកូនប្រសារស្រីចូលផ្ទះរួចស្រេចបាត់ទៅហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ