តោះមកស្គាល់កាន់តែច្បាស់តារាស្រីសង្សារ James Ma ពីរនាក់នេះផ្ដើមស្នេហ៍ពេលណាដែរ…

គូស្នេហ៍តារាគូថ្មីគូរបស់តួឯកប្រុសលោក James Ma និងតារាស្រីនាង Pie Rinrada ចំណងស្នេហាទើបតែបង្ហាញក្រោយគេទេ តែបើនិយាយពីរឿងស្វីតវិញគឺមិនចាញ់គូស្នេហ៍តារាដ៏ទៃនោះឡើយ រូបគូវិញពេញបណ្ដាញសង្គមបង្ហោះជាបន្ដបន្ទាប់ច្រើនសន្លឹកនិងនាំគ្នាទៅដើរកំសាន្ដជាគូជាច្រើនកន្លែងផងដែរ ស្វីតៗបែបនេះតើគូនេះផ្ដើមស្នេហាពីពេលណាដែរ?​

ដោយលោក James Ma និង Pie Rinrada គឺសុទ្ធតែជាអ្នកក្នុងរង្វង់សិល្បៈនិងជាអ្នកសម្ដែងក្នុងប៉ុស្ដិ៍ទូរទស្សន៍ជាមួយគ្នាផងដែរ ដូចនេះក៏បានជួបគ្នាជាញឹកញាប់និងស្គាល់គ្នាជាយូរមកហើយដែរ តែមិនទាន់មានឱកាសបានរួមកាងារ។ ទើបតែឆ្នាំកន្លងទៅនេះទាំងគូបានរួមកាងារជាមួយគ្នា ថតក្នុងរឿងភាគថ្មីមានចំណងជើងថា เพราะรัก​ Because of Love ហើយបានសម្ដែងជាតួឯកប្រុសស្រីក្នុងរឿងនេះផងដែរ។ ការបានជិតស្និទ្ធនិងស្គាល់គ្នាកាន់តែច្រើនធ្វើឲទាំងគូ ពីគូស្នេហ៍ក្នុងរឿងពេលនេះបានក្លាយជាគូស្នេហ៍ក្នុងជីវិតពិតហើយ ពេលនេះរឿងភាគBecause of Love ត្រៀមនឹងចាក់បញ្ចាំង ចំណែកតួឯកប្រុសស្រីក្នុងជីវិតពិតវិញបានទទួលស្គាល់និងនិយាយថាកំពុងទាក់ទងមើលចិត្តគ្នាពិតមែន។ រឿងនេះធ្វើឲអ្នកគាំទ្ររបស់តួឯកប្រុសលោក James Ma មានការភ្ញាក់ផ្អើលដែរ​ ព្រោះតាំងពីគាំទ្ររូបលោកច្រើនឆ្នាំមកនេះមិនដែលលឺរូបលោកនិយាយពីរឿងស្នេហាដូចតារាដ៏ទៃសោះ​ពេលនេះប្រាប់ហើយថាមានម្ចាស់បេះដូងគឺតារាស្រី Pie Rinrada។ ទើបមានរឿងភាគជាមួយគ្នាមួយរឿងក៏ផ្អែមល្ហែមនឹងគ្នាខ្លាំងបែបនេះទៅហើយ អ្នកគាំទ្រក៏រង់ចាំការសម្ដែងគូរួមគ្នារបស់អ្នកទាំងពីរក្នុងរឿងភាគក្រោយៗជាបន្ដបន្ទាប់ទៀតផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ