ជួបជាមួយកំលោះតូចម្នាក់នេះភ្លាម Aum Patchrapa មកជួបបែបនេះភ្លាមប្ដូរចិត្តប្ដូរអារម្មណ៍ចង់បានកូនខ្លួនឯងដែរហើយ!មានវីដេអូ
មិនមែនតែបងៗអ្នកបណ្ដាញសង្គមដែលលង់ស្រលាញ់កំលោះតូចភ្លោះទាំងពីរនាក់នេះទេ Tee – Pee កូនប្រុសរបស់ Beam – Oil ប៉ុណ្ណោះទេតែក៏ធ្វើអោយបងៗតារាៗលង់ដកចិត្តមិនរួចគ្រប់គ្នាដែរ
ហើយជាក់ស្ដែងនៅពេលតារាកំពូលស៊ិចស៊ីយ៉ាង Aum Patchrapa បានជួបជាមួយកំលោះតូចទាំងពីរហើយរឿងរ៉ាវដ៏គួអោយស្រលាញ់ក៏បានកើតឡើងហើយក៏មិនដឹងថានរណាជាអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាអោយប្រាកដទេ ព្រោះក្រៅពី Aum ញញឹមបិតមាត់មិនជិតហើយ អូន Tee – Pee ក៏មើលទៅមិនធម្មតាដែរព្រោះក្រៅពីលើកដៃសំពះស្អាតៗហើយ នៅចោមរោមថើបមីងៗមិនស្ទើរដែរ ថើបថ្ពាល់ផងថើបថ្ងាសផង បើបែបនេះហើយចង់ហាមចិត្តមិនអោយលង់ស្រលាញ់ទៀតគឺពិតជាពិបាកខ្លាំងណាស់
ដោយខាងមិត្តសម្លាញ់របស់ Aum ក៏បានផុសវីដេអូអមជាមួយប្រយោគថា “អូន Tee និយាយ បង Aum បាទ ចុបៗៗៗ” បង Aum លង់ងើបមុខលែងរួចហើយកូន ប៉ុន្ដែប៉ាៗលង់ខ្លាំងជាង #Aum Patchrapa #Pappee #Thirpee #Too cute Pui Mui #Falled”
អត្ថបទដោយ : នីត្តា

















