ពីអ្នកធ្លាប់ជួបរឿងដូចគ្នា Taew យល់ចិត្ដ Mai ចូលមកcomment ប្រាប់វិធីដោះស្រាយផ្លូវចិត្ត….

តួឯកស្រីនាង Taew Natapohn ចូលមក Comment ឲជាកម្លាំងចិត្តនិងប្រាប់ពីវិធីដោះស្រាយទៅដល់តួឯកស្រី Mai Davika ក្រោយពីឃើញរូបនាងមួយរយះនេះមានការពិបាកចិត្តនិងពាក្យក្នុងចិត្តប្រាប់ថាខ្លួនឯងស្រេ្ដសខ្លាំង ជួបពាក្យរិះគន់មិនល្អតើត្រូវមានវិធីយ៉ាងណាដើម្បីកុំឲខ្លួនឯងត្រូវមកសោកសៅព្រោះតែពាក្យសម្ដីគេទាំងអស់នេះ។

ដោយតួឯកស្រី Mai Davika មួយរយះពេលចុងក្រោយនេះរូបនាងគឺពិតជាលែងទ្រាំបានពិតមែន​ ពីមុននាងក៏ត្រូវគេរិះគន់តែពេលនេះComment មិនល្អនិងមានសមរម្យមកលើរូបនាងកាន់តែច្រើន​​ ដោយភាគច្រើនមករិះគន់ពីរូបរាងកាយនាង ថាស្គមស្គាំង ថានាងវក់នឹងសម្រកទម្ងន់ខ្លាំង ថានាងតែងកាយស៊ិចស៊ីមិនសាកសម។ ហើយតួឯកស្រី Mai ទទួលស្គាល់ថា Comment ទាំងនេះនេះពិតជាធ្វើឲប៉ះពាល់ដល់អារម្មណ៍នាងមែន ពេលនេះនាងក៏ស្រ្ដេសផងដែរទោះជាប្រាប់ខ្លួនឯងកុំឲខ្វល់នឹងពាក្យគេក៏ដោយ។

Mai Davika

ដល់់ឃើញមិត្តរួមសិល្បៈជួបពាក្យរិះគន់ពីរូបរាងរហូតដល់ស្រ្ដេសដូចនេះ តួឯកស្រី Taew Natapohn ដែលជាតារាស្រីមួយរូប ធ្លាប់មានការរិះគន់ពីរូបស្រកគីឡូ ពីរឿងស្គមដូចគ្នាដែរនោះ បានមកComment លើកទឹកចិត្តដល់ Mai និងប្រាប់ពីវិធីដោះស្រាយផ្លូវចិត្តខ្លួនឯងថា Mai គួរតែគិតថាយើងជាអ្នកផ្ដល់ឲ កុំគិតថាយើងជាអ្នកចង់បាន ដូចនេះមិនអាចមានអ្នកណាយកអារម្មណ៍ល្អៗពីយើងបាននោះទេ ហើយក៏មិនអាចធ្វើឲយើងឈឺចាប់បានដែរបើយើងមិនអនុញ្ញាតិ្ដ។​ គ្មានអ្នកណាមកដឹងពីជីវិតយើងមួយថ្ងៃៗបានប្រឈមមុខតស៊ូនឹងអ្វីខ្លះនោះទេក្រៅពីខ្លួនយើង ដូចនេះហើយយើងផ្ដើមជាអ្នកឲវិញ គឺការឲអភ័យ ឲការយល់ចិត្តអាណិតដល់អ្នកទាំងនោះវិញ។

Taew Natapohn

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ