ប្រឹងទាំងគូ មុនថ្ងៃមង្គលការមកដល់ Mark និង Kimberly បបួលគ្នាហាត់ប្រាណយករាងស្លៀកឈុត…

ប្រឹងទាំងគូយ៉ាងនេះដល់ថ្ងៃមង្គលដឹងតែស្អាតទាំងកូនកម្លោះនិងកូនក្រមុំហើយ! គូស្នេហ៍តារា Mark Prin និង Kimberley Anne Woltemas បបួលគ្នាហាត់ប្រាណ ដើម្បីមើលថែទាំងសុខភាពឲល្អផងនិងដើម្បីត្រៀមខ្លួនយករាងស្វែលសម្រាប់ថ្ងៃពិធីមង្គលការដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះហើយ។

គូនេះគេជិតរៀបការហើយ តួឯកប្រុសលោក Mark Prin បានលុតជង្គង់សុំតួឯកស្រី Kimberly រៀបការកាលពីឆ្នាំទៅនេះ ហើយនឹងមានគម្រោងរៀបការក្នុងឆ្នាំនេះហើយ ទាំងគូបានរៀបចំប្រុងប្រៀបសឹងតែរួចរាល់អស់ហើយ ទាំងដេញវេលាក៏រួច អ្នកកំដរក៏រកមិត្តភក្ដិបានហើយ ធៀបការក៏បោះរួចនឹងបានអញ្ជើញមិត្តភក្ដិហើយ ពេលនេះកូនកម្លោះកូនក្រមុំគឺនាំគ្នាបបួលគ្នាហាត់ប្រាណដើម្បីសុខភាពរឹងមាំ នឹងដើម្បីរូបរាងស្អាតសម្រាប់ឈុតកូនកម្លោះកូនក្រមុំក្នុងកម្មវិធីដ៏ពិសេសក្នុងមួយជីវិតរបស់អ្នកទាំងពីរផងដែរ។ ដោយពិធីមង្គលការរបស់គូស្នេហ៍តារាដ៏ផ្អែមល្ហែម Mark Prin និង Kimberly នឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះហើយ។​ កូនកំលោះសាច់ដុំឡើងណែន ចំណែកឯកូនក្រមុំវិញក៏មានរាងស្វែលស្រឡូនស្រស់ស្អាតផងដែរ ចង់ដឹងណាស់នៅថ្ងៃមង្គលការ Mark និង Kimberly ស្រស់ស្អាតយ៉ាងណាខ្លះ ធ្លាប់តែឃើញទាំងគូរៀបការក្នុងរឿង ពេលនេះជិតមានមង្គលការរបស់អ្នកទាំងពីរក្នុងជីវិតពិតហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ