ស្ងាត់ៗ Tong-Ploy នាំគ្នាទៅដេកហាលថ្ងៃនៅសមុទ្រអេស្ប៉ាញបាត់ទាំងស៊ិចស៊ីទាំងផ្អែមល្ហែមឆ្នេរសមុទ្រនេះមានតែយើងពីរនាក់! មានវីដេអូ
នៅមិនទាន់ត្រលប់មកពីដើរលេងវិញទេសម្រាប់គូរស្នេហ៍ថ្មោងថ្មី Tong Toupee ជាមួយមិត្តស្រី Ploy Cherman ដែលអ្នកទាំងពីរកំពុងសប្បាយរីករាយនៅក្រៅប្រទេសជាមួយគ្នា ហើយក៏ចាប់ផ្ដើមបង្ហោះរូបផ្ញើរហ្វេនៗជាបណ្ដើរៗដូចគ្នាដែរ
ជាក់ស្ដែងរូបភាពរបស់អ្នកទាំងពីរដែលបានផុសនៅលើបណ្ដាញសង្គម Tong-Ploy នាំគ្នាទៅដើរលេងនៅសមុទ្រBarcelona ប្រទេសអេស្ប៉ាញ ហើយគេងហាលថ្ងៃជាមួយគ្នា ក្រៅពីភាពផ្អែមល្ហែមទៅណាមកណាជាមួយគ្នារហូតហើយ ក៏នៅមានភាពស៊ិចស៊ីរបស់ខាងស្រីដ៏គួអោយចាប់អារម្មណ៍ផងដែរ
ខាងប្រុសដោះអាវបង្អួតសាក់ ហើយខាងស្រីបង្អួតរាងជាមួយឈុតហែលទឹកពណ៌ស្រស់ឆើតឆាយ អាចនិយាយបានថាអាកាសធាតុនៅម្ដុំនោះឡើងកំដៅភ្លាមៗតែម្ដងចា
អត្ថបទដោយ : នីត្តា