ច្បាស់នៅថាគេបែកគ្នា! Jeto ចេញផុសរូបគូរជាមួយ Toey ក្រោយពេលខាងស្រីត្រូវគេចោទប្រកាន់ថាបែកសង្សាថ្មីទៀតហើយ! មានរូបភាព
បន្ទាប់ពីមានពាក្យចរចាមរាមថាតារាសម្ដែងរាងល្អិតបានចែកផ្លូវគ្នាជាមួយគូរស្នេហ៍ក្រៅសិល្បៈ ថែមទាំងមានមិត្តក្នុងក្រុមនៅ single ទៀត ទើបធ្វើសាម៉ីខ្លួនត្រូវបានគេទាញទៅជាប្រធានបទក្ដៅលើបណ្ដាញសង្គម មុនពេលដែរ Toey Jarinporn ចេញមកបកស្រាយថាសេ្នហានៅតែល្អនិងស្រលាញ់គ្នាដូចដើមជាមួយកំលោះ Jeto Paniti
ជាក់ស្ដែង (12 មិថុនា 2023) កំលោះ Jeto សុំអនុញ្ញាតិ្តបញ្ចាក់ពីឋានៈនិងក្ដីស្នេហ៍ជាមួយ Toey យ៉ាងច្បាស់ៗចំពោះមហាជនថា ចំណងស្នេហ៍នៅតែល្អដូចដើម ហើយក៏ផ្អែមល្ហែមណាស់ដែរបើមើលតាមរូបភាពដែលខាងប្រុសបានផុស ផ្ទៃមុខពេញទៅដោយស្នាមញញឹម រូបថតអោបកៀកកើយយ៉ាងស្អិតរមួតតែម្ដងចា
រូបភាពចេញមកប្រហារពាក្យចរចាមរាមគ្មានសល់ អ្នកសារពត៌មានបំបែរគោលដៅទៅរកគូរផ្សេងទៅល្អជាងព្រោះខាងនេះបេះដូងនៅរីករាយស្រស់ស្រាយធម្មតាទេ
អត្ថបទដោយ : នីត្តា








