សុំស្វីតដែរហើយ តួឯកប្រុស​James Jirayu ស្រលាញ់គ្នារាប់ឆ្នាំទើបបង្ហោះរូបគូ តទៅនេះនឹងបង្ហោះញឹកញាប់…

មិនទុកមើលតែម្នាក់ឯងទៀតទេ តួឯកប្រុសលោក James Jirayu សុំមកបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួនជាមួយគូស្នេហ៍ឲអ្នកគាំទ្របានឃើញដែរហើយ ថែមក្រោយបង្ហោះរូបគូហើយបាននិយាយថាពីពេលនេះទៅរូបលោកនឹងបង្ហោះឲបានញឹកញាប់ជាងមុនផងដែរ។

ដោយតួឯកប្រុសលោក James Jirayu ក៏ជាតារាប្រុសមួយដួងដែលមានម្ចាស់បេះដូងហើយ រូបលោកក៏មិនដែលបិទបាំងរឿងនោះដែរគឺបានទាក់ទងមើលចិត្តគ្នាច្រើនឆ្នាំហើយគ្រាន់តែគូនេះមិនសូវមានបង្ហោះរូបគូក្នុងបណ្ដាញសង្គមឲអ្នកគាំទ្របានឃើញសោះ។ ស្រាប់តែថ្មីៗនេះតួឯកប្រុសលោក James Jirayu ចាប់ផ្ដើមយករូបគូរបស់ខ្លួនដែលថតជាមួយគូស្នេហ៍មកបង្ហោះក្នុងIGនឹងគេដែរហើយ ថែមប្រាប់ថាពីពេលនេះទៅរូបលោកក៏នឹងបង្ហោះរូបជាមួយគ្នាឲបានច្រើនជាងមុន។ ធ្វើឲអ្នកគាំទ្រនាំគ្នាចំអន់លោកលេងថា កុំឲចាញ់គូមិត្តសម្លាញ់ James Ma និង Pie ណាគេទើបទាក់ទងគ្នាសោះតែរូបគូពេញបណ្ដាញសង្គម។ តួឯកប្រុលោក James Jirayu ការពិតការថតរូបគូជាមួយគ្នាអ្នកទាំងពីរក៏បានថតញឹកញាប់ដែរ គ្រាន់តែមិនសូវបានបង្ហោះព្រោះអីសង្សាររបស់លោកក៏មិនមែនអ្នកក្នុងរង្វង់កាងារសិល្បៈ​ ថែមកាលពីច្រើនឆ្នាំមុនធ្លាប់រង comment មិនល្អថាមិនសាកសម ទើបទាំងគូមិនសូវបង្ហោះ​ តែពេលនេះអ្នកទាំងពីរគឺអូខេក្នុងការបង្ហោះរូបគូហើយនិងបង្ហោះឲបានញឹកញាប់ជាងមុនផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ