តារាស្រីភេទទី៣ Poyd ក្រោយរៀបការបង្ហោះរូបបង្អាប់ស្វាមីលេង ថ្នាំដុសធ្មេញរឺតទាល់តែអស់….

គូនេះគេរៀបការហើយ ជីវិតក្រោយរៀបការយ៉ាងណាដែរ? តារាស្រីភេទទី៣នាង​ Poyd Treechada បង្ហោះរូបស្វាមីក្នុងបណ្ដាញសង្គមនិងបង្អាប់ស្វាមីលេងទាំងព្រឹកថា គ្រប់តំណក់យកទាល់តែខ្ទេចប្រើទាល់តែអស់ ក្រោយពីឃើញស្វាមីអង្គុយច្របាច់ថ្នាំដុសធ្មេញ។

ពិតជាគូដែលត្រូវបានអ្នកគាំទ្រសសើរហើយសសើរទៀត តារាស្រីនាង Poyd ថ្វីត្បិតតែរូបនាងមិនមែនជានារីពិតៗជានារីភេទទី៣ក៏បានជួបស្នេហ៍ពិត រកបានស្វាមីដែលស្រលាញ់នាងនិងព្រមចូលរោងការជាមួយគ្នាផងដែរ។ ថែមស្វាមីរបស់ Poyd ក៏មិនធម្មតាគឺជាអ្នកជំនួញត្រកូលស្ដុកស្ដម្ភ ថែមពិធីមង្គលការរបស់អ្នកទាំងពីរក៏បានរៀបចំឡើងយ៉ាងអធឹកអធម។​ នៅថ្ងៃរៀបការ Poyd ត្រូវបានស្វាមីធ្វើមង្កុដពីមាសឲយ៉ាងស្រស់ស្អាត និងមានគ្រឿងឈុតមាសទាំងខ្សែក ខ្សែដៃ ចិញ្ចៀនពាក់ជ្រែកខ្លួនផងដែរ។ ឃើញឲមាសភរិយាទាំងគីឡូៗបែបនេះ ការពិតស្វាមីរបស់ Poyd ជាមនុស្សដែលដឹងពីគុណតំលៃលុយណាស់សម្រាប់ខ្លួនលោកផ្ទាល់ ស្លៀកពាក់តាមកាលះទេសះ បើនៅផ្ទះក៏យ៉ាងសាមញ្ញថែមប្រើរបស់ទាល់តែអស់ៗផងដែរ។ ថ្មីៗនេះភរិយារូបស្អាត Poyd Treechada ក៏បានបង្ហោះរូបភាពស្វាមីពេលនៅផ្ទះ ព្រមទាំងកំពុងអង្គុយច្របាច់ថ្នាំដុសធ្មេញប្រើទាល់តែអស់គ្រប់តំណក់។ រូបភាពនេះក៏ទទួលបានការសសើរពីមហាជនផងដែរ ព្រោះតារាស្រីនាង Poyd ក៏មិនសូវចិត្តប្រើរបស់ប្រេនណែម បានស្វាមីមកក៏ចេះសន្សំ ថែមគូនេះមានទ្រព្យច្រើនទៀត ពិតជាជាតិនេះមិនខ្វះចាយទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ