ពីគូស្នេហ៍ក្នុងរឿងក្លាយជាគូស្នេហ៍ជីវិតពិត God និង Richy មានតែភាពផ្អែមល្ហែមបង្ហោះរូបគូជាបន្ដបន្ទាប់…

គូនេះមានតែភាពផ្អែមល្ហែម រូបគូមិនដែលដាច់ទេមានបង្ហោះជាបន្ដបន្ទាប់ពេញបណ្ដាញសង្គមត្រូវចិត្តអ្នកគាំទ្រដល់ហើយ។ ពីគូស្នេហ៍ក្នុងរឿងពេលនេះក្លាយជាគូស្នេហ៍ក្នុងជីវិតពិត គូស្នេហ៍តារាវ័យក្មេងគូរបស់តួឯកប្រុសលោក God Itthipat និងតួឯកស្រី Richy Oranate នៅតែបន្ដភាពផ្អែមល្ហែមជាគូស្នេហ៍ ទោះមិនបានរួមកាងារជាមួយគ្នាមិនដូចពាក្យចចាមអារ៉ាមថាដើម្បីប្រូម៉ូតរឿងនោះទេ។

តួឯកប្រុស God និងតួឯកស្រី Richy កំពុងក្លាយជាគូស្នេហ៍តារាមួយគូទៀត ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ក្រោយប្រកាសចំណងស្នេហា។ ថែមគូនេះតែងមានរូបភាពផ្អែមល្ហែមបង្ហោះក្នុងបណ្ដាញសង្គមឲអ្នកគាំទ្របានឃើញជាញឹកញាប់ និងបាននាំគ្នាទៅដើរលេងកំសាន្ដជាច្រើនកន្លែងទាំងក្នុងស្រុកនិងក្រៅស្រុក។ រំលឹកដល់ថ្ងៃប្រកាសទាក់ទងគ្នាដំបូងៗរបស់អ្នកទាំងពីរគឺក្រោយពីបានថតរឿងរួមគ្នារួចមកគឺនៅក្នុងរឿងSorn Ngao Rak ដោយកាលនោះក៏មានមតិមួយចំនួនថាគូនេះបង្ហាញភាពស្និទ្ធស្នាលដូចគូស្នេហ៍ព្រោះតែដើម្បីមកផ្សព្វផ្សាយប្រម៉ូតរឿងតែប៉ុណ្ណោះ។ មិនដូចពាក្យគេថាការពិតចំណងស្នេហារបស់ God និង Richy ពិតជាស្នេហាស្រលាញ់គ្នាពិតមែនក្នុងជីវិតពិត ថែមនៅតែបន្ដក្ដីស្រលាញ់នេះយ៉ាងផ្អែមល្ហែមដូចដើម ទោះជាមិនមានរឿងភាគថ្មីៗជាមួយគ្នាក៏ដោយ ហើយពេលនេះមានតែអ្នកគាំទ្ររបស់តារាទាំងពីរដួងកំពុងចង់ឲទាំងគូមានរឿងភាគសម្ដែងរួមគ្នាម្ដងទៀត។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ