ត្រលប់យកតំណែងតារាកំពូលស៊ិចស៊ីសារជាថ្មីម្ដងទៀតសម្រាប់អ្នកម៉ាក់កូនមួយស្រីស្អាត Dew Arisara បន្ទាប់ពីសម្រាកលំហែកមើលថែខ្លួននិងកូនប្រុសកំលោះតូចទៅជាច្រើនខែ ហើយកន្លងមកឃើញតែរបៀបនៃការរស់ម៉ាក់និងកូនភាគច្រើន ឃើញពីភាពរីកលូតលាស់របស់កូនប្រុសអូន Silas
ជាក់ស្ដែងនៅពេលថ្មីៗនេះ Dew សុំចូលខ្លួនយកតំណែងរបស់ខ្លួនពីមុនគឺតារាកំពូលស៊ិចស៊ី ដោយនាងបានបណ្ដើរស្វាមីជាទីស្រលាញ់ Sebastian ហោះហើរទៅប្រទេសក្រៅ Navarino សមុទ្រក្រិក ហើយជាកន្លែងដែលស្រស់ស្អាតពិតៗ ទៅសមុទ្រទាំងមូលបើមិនមានឈុតហែលទឹកដូចជាមិនសូវសមសោះ
ទើបនៅក្នុងដំណើរកំសាន្ដនេះហ្វេនៗបានឃើញអ្នកម៉ាក់កូនមួយបង្អួតរាងយ៉ាងរោលរាលជាមួយឈុតហែលទឹកពណ៌ស នេះទើបតែប្រកាសជាលើកទីមួយប៉ុណ្ណោះថាហ្វេនៗត្រៀមៗមកវិញហើយចា
អត្ថបទដោយ : នីត្តា













