Mark-Kimberly បង្ហោះរូបថតតាំងមុខរោងមង្គលការយ៉ាងសាមញ្ញតែស្រស់ស្អាតខ្លាំងណាស់ហើយក៏ពេញទៅដោយសុភមង្គលដែរ!​ មានវីដេអូ

ជាគូរស្នេហ៍តារាមួយគូរទៀតដែលកំពុងមានក្ដីសុខនិងសុភមង្គលផ្លូវកាយផ្លូវចិត្តបំផុត សម្រាប់ Mak Prin and Kimberly បន្ទាប់ពីខាងប្រុសបានបំពាក់ចិញ្ចៀនអោយខាងស្រីសុំរៀបការកាលពីខែ មេសា 2022 ហើយខាងស្រីក៏ព្រមឆ្លើយថាយេស និងមានមិត្តភ័ក្ដជាច្រើននាក់ធ្វើជាសាក្សីស្នេហ៍ផងដែរ

នៅពេលថ្មីៗនេះ (14 មិថុនា 2023) ខាងស្រីបានបង្ហោះរូបជាច្រើនសន្លឹក ជាកម្រងរូបភាពដាក់តាំងមុខរោងការអោយហ្វេនៗបានរំភើបចិត្តជាមួយសាម៉ីខ្លួនតាមរយៈ IG អ្នកទាំងពីរគ្រងឈុតកូនកំលោះកូនក្រមុំកាន់ដៃគ្នាថតរូបក្នុងប្រទេសអុីតាលី សូមប្រាប់ថាពន្លឺថ្ងៃស្អាតខ្លាំងណាស់ ឃើញរូបហើយក៏ដឹងថាក្ដីសុខកម្រិតណាដែរ រ៉ូមែនទិកពិតៗ

ក្រៅពីនេះកញ្ញា Kimberly បានសរសេរជាប្រយោគសារថា  “Exactly three months till forever 14.09.2023” ថ្ងៃរៀបការរបស់អ្នកទាំងពីរគឺ 14 ខែកញ្ញា 2023

អត្ថបទដោយ : នីត្តា