ម៉ាក់របស់ Margie មើលមួយភ្លេតស្មានតែប្អូនស្រីរបស់នាងអាយុឡើង 60 ហើយនៅតែក្មេងមិនប្រែហើយថែមទាំងមានសម្រស់ស្អាតមិនចាញ់កូនៗផងដែរ! មានរូបភាព
អាចនិយាយបានថាម៉ាក់ៗគាត់មានអាយុចូលក្បាល 60 ទៅហើយ តែរឿងសម្រស់នៅតែក្មេងជាងវ័យនៅតែស្រស់ស្អាតមិនប្រែប្រួលទេ សម្រាប់អ្នកម៉ាក់ Nong Orasri ម៉ាក់របស់ Margie Rasri ហើយនិង Marina Sadanan គាត់នៅតែមានរាងស្អាត សមឈ្មោះជាតារាបង្ហាញម៉ូដពិតៗ
យ៉ាងជាក់ស្ដែង (13 មិថុនា 2023) អ្នកម៉ាក់ Nong បានបង្ហាញខ្លួនក្នុងឈុតពណ៌ទឹកក្រូចឆើតឆាយ ទៅចូលរួមក្នុងកម្មវិធីយ៉ាងទាន់សម័យ មុននិងផ្ញើររូបអោយកូនៗមើលហើយប្រាប់ថា “សាមញ្ញៗៗ ងាយៗៗ ក្នុងរាត្រីនេះ”
ប៉ុន្ដែនៅពេលចូលទៅមើលខមិនក៏បានឃើញកូនៗនិយាយថា ម៉ាក់ៗដណ្ដើមយកភាពទាក់ទាញអស់ហើយ ហើយខាង Margie ឆ្លើយតបថា “ព្រះអើយ” ចំណែកឯ Marina “ម្ចាស់បងពិតជាស្អាតខ្លាំងណាស់ចា” បន្ទាប់មកអ្នកម៉ាក់រូបស្រស់ក៏បានផុសនៅក្នុង IG ថា “យូរៗទើបបានតែងខ្លួនចូលកម្មវិធីពេលរាត្រីម្ដង!!!! ទើបផ្ញើរអោយ Margie-Marina មើល !! អូយៗកូនៗសរសើរខ្លាំងពេកហើយ 5555 អ្នកផ្ទះនេះគេមានវិធីសរសើរគ្នាទៅវិញទៅមកដោយគ្មានផ្ទះណាគេធ្វើដូចនោះទេ ធ្វើអោយម៉ាក់មានមោទនភាពញញឹមបិតមាត់មិនជិតទេ !!! #iamfam #margie_rasri #marinaemmb”
អត្ថបទដោយ : នីត្តា