មកហើយៗ រូបភាព Pre-Wedding Mark និង Kimberly ស្លៀកឈុតកូនក្រមុំហើយស្អាតខ្លាំងណាស់…

មកហើយៗរូបភាពគូ រូបPre-Wedding របស់កូនកម្លោះ Mark Prin និងកូនក្រមុំ Kimberly ស្រស់ស្អាតដូចនៅក្នុងព្រេងនិទានអញ្ចឹង Mark និង Kimberly ស្លៀកឈុតសបែបកូនកម្លោះកូនក្រមុំ កាន់ដៃគ្នានៅកណ្ដាលវាលពណ៌បៃតងស្រស់បង្ហាញស្នាញញញឹមនៃសុភមង្គល​ ថែមMark បានសសើរ Kim ស្លៀកឈុតកូនក្រមុំថាថ្ងៃនេះស្រស់ស្អាតជាពិសេស ស្អាតជាងកាលដែលរូបលោកធ្លាប់ស្រម៉ៃទុកទៀត។

កាន់តែខិតជិតចូលមកដល់ថ្ងៃមែនទែនហើយ គូស្នេហ៍កំពូលតារាក្នុងសិល្បៈថៃគូរបស់តួឯកប្រុសលោក Mark Prin និងតួឯកស្រីនាង Kimberley Anne Woltemas បានកំណត់ថ្ងៃចូលរោងការហើយ ដោយវេលាថ្ងៃមង្គលការរបស់អ្នកទាំងពីរគឺត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០២៣​ខាងមុខនេះហើយ។ កូនកម្លោះកូនក្រមុំបានត្រៀមខ្លួនរួចជាសម្រេចសម្រាប់ថ្ងៃដ៏ពិសេសមួយជីវិតមានតែម្ដងនេះ ដោយ Mark និង​ Kim បានត្រៀមកន្លែងមង្គលការនិងកក់ម្ហូបអាហារហើយ ចំណែកធៀបរៀបការក៏ធ្វើរួចនិងបានអញ្ជើញមិត្តភក្ដិជិតស្និទ្ធរបស់ខ្លួនរួចហើយផងដែរ។ ពេលនេះឈុតរៀបការក៏រួចរាល់ ហើយក៏បានដឹកដៃគ្នាទៅថត Pre-Wedding ដាក់តាំងមុខរោងការរួចហើយផងដែរ រូបថតចេញមកហើយស្រស់ស្អាតណាស់ កូនកម្លោះកូនក្រមុំពេញដោយស្នាមញញឹមមានក្ដីសុខដែលបានចូលរោងការជាមួយគ្នា ព្រោះ Mark និង Kimberly បានទាក់ទងមើលចិត្តគ្នាអស់រយះពេលជាច្រើនឆ្នាំហើយ ការរៀបចំពិធីមង្គលការនេះរឹតបង្ហាញពីក្ដីស្រលាញ់និងច្បាស់លាស់ថាអ្នកទាំងពីរពិតជាចង់ប្រើពេលវេលារស់នៅជាមួយគ្នាឲកាន់តែមានក្ដីសុខច្រើនឡើងថែមទៀត។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ