ជិតដល់ថ្ងៃសម្រាលអ្នកម្ដាយ Patricia នៅស្អាតប្រិមប្រិយនៅឡើយទេ នៅដើរកំសាន្ដស្លៀកឈុតប៊ីគីនី…

នៅតែស្រស់ស្អាតខ្ញង់នៅឡើយទេ តួឯកស្រីថ្ពាល់ខួច​ Patricia Good ជិតបានក្លាយជាអ្នកម្ដាយជួបមុខកូនតូចហើយ តែមកមើលម៉ែវិញនៅតែស្រស់ស្អាតតាំងពីចុងសក់ដល់ចុងជើង អ្នកគាំទ្រសសើរថារូបនាងគឺជាតារាស្រីមួយរូបបើទោះបីពេលនេះពពោះហើយសម្រស់មុខមាត់ស្បែកសម្បុររឹតតែស្រស់ស្អាត​ ជិតដល់ថ្ងៃសម្រាលរឹតតែស្រស់ស្អាត ពាក់អីក៏នៅតែសមនៅតែស្រស់ស្អាត។

ដោយនេះជាការពពោះកូនលើកដំបូងរបស់តារាស្រី​ Patricia ក្រោយពីរៀបការជាមួយស្វាមីដែលជាបុរសអ្នកជំនួញល្បីលោក Note Vises អ្នកទាំងពីរក៏សម្រេចចិត្តយកកូនភ្លាមៗផងដែរព្រោះមានចិត្តចង់បានកូនតូចតាំងពីមុនរៀបការមកម្លេះ។ បានដូចចិត្ត Patricia Good ពពោះកូនតូចក្រោយរៀបការមិនយូរប៉ុន្មាន មិនអផ្សុកនៅតែផ្ទះ Patricia ត្រូវបានស្វាមីនាំដើរកំសាន្ដនៅរីស៊តច្រើនកន្លែងជាពិសេសកន្លែងមានមាត់សមុទ្រទេសភាពស្អាតអ្នកម្ដាយចូលចិត្តទៅណាស់។ ហើយថ្វីត្បិតតែពពោះកូនតូច Patricia នៅស្អាតប៊ីគីនីស្អាតសមនៅឡើយទេ ថែមសម្រស់ស្បែកវិញឡើងរលោងរហូតមានអ្នក Comment សួរចង់ដឹងពីរូបមន្ដថែទាំខ្លួនពេលពពោះរបស់នាងថែមទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ