គូនេះម៉ែស្រលាញ់ Naphat និង Baifern ទៅកំសាន្ដតាមកោះមានរូបមានរូបស្អាតផ្ញើរឲមើល…

គូនេះមិនបាច់បង្ហោះរូបគូក៏ដឹងថាចំណងស្នេហាកំពុងតែផ្អែមល្ហែមខ្លាំងដែរ! គូស្នេហ៍តារាដ៏កំពុងមានប្រជាប្រិយភាពនិងបើកបង្ហាញចំណងស្នេហាឲអ្នកគាំទ្របានដឹងគូរបស់តួឯកប្រុសលោក Naphat Siangsomboon និងតួឯកស្រី​ Baifern Pimchanok នាំគ្នាដើរកំសាន្ដស្វីតៗតែពីរនាក់ទៀតហើយ លើកនេះមិនព្រមបង្ហោះរូបគូទេ តែនៅកន្លែងតែមួយបេះដាក់តែម្ដង។

គូស្នេហ៍តារាថ្មីថ្មោងក្នុងសិល្បៈថៃ Naphat និង Baifern ទើបប្រកាសទំនាក់ទំនងស្នេហាមិនទាន់បានយូរប៉ុន្មានទេ តែមានអ្នកគាំទ្រតាមច្រើនណាស់ អ្នកណាៗក៏ស្រលាញ់គូនេះដែរ។ ពីគូស្នេហ៍ក្នុងរឿងក្លាយជាគូស្នេហ៍ក្នុងជីវិតពិតថែមគូនេះ ពីមុនជាមិត្តភក្ដិនិងគ្នាទេតែ Naphat បានលង់ស្នេហ៍មិត្តហើយ ចំណែក Baifern ក៏បើកឱកាសឲខាងប្រុសបង្ហាញសេចក្ដីល្អរបស់ខ្លួនតាមញ៉ែនាងពេញមួយទំហឹងបានដែរ។ ក្រៅពីមានអ្នកគាំទ្រច្រើនគូ Naphat និង Baifern អ្វីដែលសំខាន់នោះគូនេះមានម្ដាយពេញចិត្ត ម្ដាយរបស់ Naphat ស្រលាញ់ Baifern ណាស់ចង់បានជាកូនប្រសារមិនកូនប្រុសតាមញ៉ែបានទៀត។ ពេលនេះគូគេស្វីតហើយ លើកនេះនាំគ្នាទៅដើរកំសាន្ដលំហែរកាយមាត់សមុទ្រនិងមានញុាំអាហារនៅឆ្នេរខ្សាច់យ៉ាងរ៉ូមែនទិកផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ