ផ្ទះថ្មីដ៏ស្រស់ស្អាតរបស់តារាសម្ដែងស្រី Mai Davika ទើបតែសាងសង់រួចរាល់ហើយក៏បានរើចូលទៅរស់នៅជាផ្លូវការកាលពីថ្មីៗនេះ ទើបមួយរយៈនេះឃើញនាងនៅតែក្នុងផ្ទះ អាចនិយាយបានថាទោះជានៅផ្ទះក៏សម្រាកលំហែកាយដូចនៅរមណីយដ្ឋានបានដែរ ព្រោះអាកាសធាតុនៅជុំវិញផ្ទះពិតជាស្រស់ស្អាតខ្លាំងណាស់
យ៉ាងជាក់ស្ដែង Mai Davika បានផុសរូបផ្ទះនិងរូបកូនឆ្កែដែលនាងបានចិញ្ចឹម ឃើញហើយក៏លាន់មាត់ថាគួអោយស្រលាញ់គ្រប់ក្បាលតែម្ដង បូករួមជាមួយទេសភាពខាងក្រៅផ្ទះក៏មិនចាញ់ខាងក្នុងផ្ទះប៉ុន្មានដែរ
នៅជុំវិញផ្ទះពេញទៅដោយរុក្ខជាតិចវាលស្មៅដើមឈើតូចធំហ៊ុំព័ទ្ធជុំវិញ នេះគ្រាន់តែបានឃើញរូបភាពក៏យល់ថាស្រស់ស្រាយដែរ ជាពិសេសប្រយោគសារដែលសាម៉ីខ្លួនបានសរសេរថា “love me love my @polapatek” ហ្វេនៗបានឃើញបែបនេះមិនចាំយូរទេប្រញាប់ចូលទៅខមិននៅខាងក្រោមរូបភាពច្រើនណាស់
អត្ថបទដោយ : នីត្តា