ជាគូរស្នេហ៍តារាប្រុសស្រីមួយគូរទៀតក្នុងវិស័យសិល្បៈហើយត្រូវបានអ្នកគាំទ្រជ្រុមជ្រែងនិងទន្លឹងចាំមើលដំណឹងល្អរបស់អ្នកទាំងពីរ ព្រោះតាំងពីរ Nine-Baifern ប្រកាសដំណឹងល្អក៏តែងតែបានឃើញអ្នកទាំងពីរមានរូបគូរនិងដំណើរដំសាន្ដកន្លែងផ្សេងៗមកផ្ញើរហ្វេនៗជាប់រហូត
ចាប់ផ្ដើមដំបូងគឺណាត់ជួបញុំអីនៅយ៉ាវារ៉ាត ក្រោយមកថ្ងៃខួបកំណើតរបស់ Nine Napat ដែលខាងស្រីបានបញ្ចេញស្នាដៃធ្វើនំខេកដោយខ្លួនឯងផ្ទាល់ អាចនិយាយបានថាមួយគូរនេះតែងតែធ្វើអោយហ្វេនៗក្នាញ់ជានិច្ច
ជាក់ស្ដែង Nine-Baifern បណ្ដើរគ្នាទៅញុំាបាយជាមួយគ្នាយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ នៅក្នុង IG របស់ Baifern ឃើញនាងគេងលើអង្រឹងយ៉ាងសប្បាយនិងស្រស់ស្រាយ ហើយក៏មិនពិបាកសន្និដ្ឋានថានរណាជាអ្នកជាងថតរូបអោយគឺ Nine
អត្ថបទដោយ : នីត្តា