នៅស្អាតខ្ញង់នៅឡើយទេ! នេះណែកអ្នកម្ដាយរបស់តួឯកប្រុស James Jirayu មុខក្មេងជាងឆ្នាំមុនទៀត…

ដឹងហើយហេតុអ្វីបានកូនប្រុសសង្ហារយ៉ាងនេះ មើលមុខអ្នកម្ដាយគេផងឡើងស្អាតឡើងក្មេង! តួឯកប្រុសលោក James Jirayu ថតរូបជាមួយឪពុកម្ដាយយកកម្រងផ្កាទៅជូនសុំពរជ័យ ធ្វើឲអ្នកគាំទ្រឃើញពីមុខមាត់រូបសម្រស់អ្នកម្ដាយរបស់លោកនិងគ្រប់គ្នាលាន់មាន់សសើរថានៅក្មេងស្រស់ស្អាតណាស់ ហើយមើលទៅឡើងក្មេងកាលពីធ្លាប់ឃើញគាត់នៅឆ្នាំមុនៗទៀត។

ដោយតួឯកប្រុសលោក James Jirayu ថ្វីត្បិតតែមិនសូវបង្ហោះរូបជាមួយក្រុមគ្រួសារក្នុងបណ្ដាញសង្គមញឹកញាប់ តែរូបលោកក៏បានបង្ហោះនៅក្នុងឱកាសថ្ងៃសំខាន់ៗនៃគ្រួសារម្ដងម្កាលដែរ កាលពីឆ្នាំមុនរូបលោកក៏បង្ហោះរូបអ្នកម្ដាយឆ្នាំនេះក៏បង្ហោះបានបង្ហោះដែរ។ ធ្វើឲអ្នកគាំទ្រគ្រប់គ្នាដែលបានឃើញហើយអត់សសើរពីភាពនៅស្រស់ស្អាតក្មេងវ័យរបស់អ្នកម្ដាយលោកមិនបាន។​ ឆ្នាំនេះ James Jirayu ២៩ឆ្នាំហើយដែរ ដូចនេះអ្នករបស់លោកក៏មិនមែនអាយុរតិចតួចនោះទេ តែមើលចុះមើលសម្រស់មុខមាត់នៅក្មេងខ្ចីខ្លាំងណាស់ហើយស្បែកវិញឡើងរលោង បើប្រាប់ថាបងប្អូនក៏ជឿដែរ។ ដោយមានអ្នកគាំទ្រខ្លះមក Comment ថារូបគាត់ស្អាតជាងកាលពីបង្ហោះរូបឆ្នាំមុនៗទៀត។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ