អបអរសាទរ Patricia សម្រាលកូនស្រីដំបូងបានជោគជ័យហើយសុវត្តិភាពទាំងម៉ាក់និងកូនសំខាន់អូន Elicia ថ្ពាល់ប៉ោងពេញគួអោយស្រលាញ់ណាស់! មានវីដេអូ
ពរពោះមកអស់រយៈពេល 38 សប្ដាហ៍ ទីបំផុត Patricia Good ក៏បានសម្រាលកូនស្រីដំបូងយ៉ាងមានសុវត្តិភាព ជាពិសេសមានឈ្មោះគួអោយស្រលាញ់ថែមទៀតផង Elicia ដោយឈ្មោះនេះ Note Wisat ជាអ្នកដាក់អោយ
ដោយជាក់ស្ដែង Patricia បានផុសរូបភាពខណៈពេលបីកូនស្រី ដែលមានលោកប៉ានៅកៀកកើយ នាំកូនស្រីបង្ហាញខ្លួននៅលើបណ្ដាញសង្គមជាលើកដំបូងអូន Elicia ថ្ពាល់ប៉ោងពេញគួអោយស្រលាញ់ខ្លាំងណាស់ ហើយបើកភ្នែកមើលផែនដីតាំងតែពីថ្ងៃទី 16 មិថុនាមកម្លេ៉ស ព្រោះអ្នកម៉ាក់បានសរសេរជាប្រយោគថា
“Welcome to the world, Alicia our sweet baby girl born on the 16th of June at 38 weeks + 2 days we are so grateful to hold you healthily in our arms.
អូន Elicia មកដល់ហើយចាបងៗ ប៉ាៗជាអ្នកដាក់ឈ្មោះអោយដើម្បីអោយជាប់ឈ្មោះជាមួយម៉ាក់ៗ កូនកើតថ្ងៃទី 16,06,2023 ទម្ងន់ 3,160 ក្រាម ហើយពេលនេះអូនគាត់ពូកែញុំណាស់ ហើយក៏ពូកែគេងណាស់ដែរចា”
អត្ថបទដោយ : នីត្តា