James Mar ធ្វើអោយហ្វេនៗភ្លឺភ្នែកបើកបង្ហាញខ្លួនមិត្តស្រីភ្លាមផ្អែមល្ហែមភ្លេតមិនអោយចាញ់គូរនរណាទាំងអស់ព្រោះប្រញាប់…..! មានវីដេអូ
ធ្វើអោយ IG ឡើងជាតិស្ករស្រមោចរោមព្រាត សម្រាប់គូររបស់តារាប្រុសល្បីឈ្មោះ James Mar បន្ទាប់ពីសាម៉ីខ្លួនចេញមកប្រកាសដំណឹងល្អចំពោះមុខមហាជនថា កំពុងដាំដើមឈើស្នេហ៍ជាមួយតារាសម្ដែងស្រី Pie-Rinrada ធ្វើអោយពិភពលោកទាំងមូលក្លាយទៅជាពណ៌ផ្កាឈូកអស់គ្មានសល់ចន្លោះ
ជាក់ស្ដែង James ក៏បានចេញមកបង្អួតភាពផ្អែមល្ហែមបន្ដទៀត ព្រោះអោយតែមានពេលវេលាត្រូវគ្នា ហ្វេនច្បាស់ជាបានឃើញរូបភាពគូររបស់អ្នកទាំងពីរនៅក្នុងបណ្ដាញសង្គមជានិច្ច អាចនិយាយបានថាតាមឡាយអោយស្ទើរតែមិនទាន់ចា
រឿងនេះហ្វេនៗនិងមិត្តក្នុងវិស័យសិល្បៈនាំគ្នាចូលទៅខមិនជារូប emoji បេះដូងព្រោងព្រាតហើយថែមទាំងនិយាយក្នុងន័យតែមួយថា James Mar ស្វីតមិនធម្មតាទេកុំឃើញសុភាពៗចឹងតែយកចិត្តសាហាវ
អត្ថបទដោយ : នីត្តា