បើពាក់ចឹងដដែលមិនបាច់ពាក់ល្អជាង! Janie បង្អួតអាវក្នុងម៉ូតថ្មីស្បៃប៉ាក់ពណ៌សឡើងស៊ិចស៊ីសំខាន់ឃើញ……! មានរូបភាព
ចាត់ទុកជាកំពូលតារាហ្វេសិនម្នាក់ទៀតក្នុងវិស័យសិល្បៈយ៉ាង Janie Alphat ព្រោះក្រៅពីការងារសម្ដែងរឿងហើយ រឿងដើរបង្ហាញម៉ូដក៏មានអោយហ្វេនៗតាមដានជាប់ផងដែរ មួយម៉ដៗសូមប្រាប់ថាអេមហួស ជាពិសេសនៅបានចូលរួមក្នុងកម្មវិធីម៉ាកល្បីៗរបស់ប្រទេសផ្សេងៗទៀតផង
ដូចជាក់ស្ដែង (16 មិថុនា 2023) សាម៉ីខ្លួនបានបើកបង្ហាញរូបភាពជាច្រើនសន្លឹក បន្ទាប់ពីបានទៅចូលរួមក្នុងកម្មវិធីម៉ាកល្បី ជាម៉ាកដែលនារីៗទូរទាំងពិភពលោកស្រមៃចង់បាន Victoria’s Secret ដោយ Janie បង្ហាញខ្លួនជាមួយនិងឈុតម៉ូដផ្កាពណ៌សក្ដោបដើមទ្រូង បង្អួតរាងស្វីមដែលទទួលបានពីការហាត់ប្រាណយ៉ាងខ្ជាប់ខ្ជួន បូកផ្សំជាមួយសំពត់វែងពណ៌ផ្ទៃមេឃខ្ចី
មួយម៉ូដនេះសូមប្រាប់ថាថតចេញមកឡូយខ្លាំងណាស់ សម្រាប់ស្ទាយថតរូបវិញសមជាអ្នកថតម៉ូដអាជីពពិតៗស៊ិចស៊ីរោលរាល មើលពីជ្រុងណាក៏ល្អសមភ្នែកដែរចា
អត្ថបទដោយ : នីត្តា