ព្រលឹងចុងសក់ Margie Rasri ផុសសារវែងអន្លាយបន្ទាប់ពីត្រូវប្លន់កណ្ដាលយប់ខណៈពេលធ្វើដំណើរទៅ…..! មានវីដេអូ

ធ្វើអោយអ្នកម៉ាក់កូនភ្លោះល្បីឈ្មោះយ៉ាង Margie Rasri ភ័យព្រលឹងចុងសក់មិនស្ទើរទេ សម្រាប់ហេតុការណ៍បាស់សក់ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី 19​ មិថុនាកន្លងមកនេះ ខណៈពេលសាម៉ីខ្លួនធ្វើដំណើរត្រលប់ទៅខនដូបន្ទាប់ពីទិញឥវ៉ាន់ហើយ ប៉ុន្ដែកំឡុងពេលធ្វើដំណើរនិងក៏មានចោរចូលមកប្រកៀក និងគំរាម

ដោយ Margie បានប្រើ IG story ផ្ទាល់ខ្លួន @margie_rasri ផុសសារយ៉ាងវែងអន្លាយ និយាយរៀបរាប់សម្អិតពីហេតុការណ៍ខាងលើច្បាស់ៗថា

“ហេតុការណ៍បះសក់ក្នុងយប់នេះ នៅវេលាម៉ោង 21ៈ30 មកពីទិញឥវ៉ាន់  Central Chidlom  ដើរត្រលប់ទៅខិនដូវិញ…..កំឡុងពេលដើរនិងក៏បានក្រលេកទៅមើលម៉ូតូដែលបើកមកតាមជាប់ពីខាងក្រោយ ប៉ុន្ដែពេលដើរទៅដល់ពាក់កណ្ដាលផ្លូវមានអារម្មណ៍ថាមានភ្លើងចាំងជះមកជិតខុសធម្មតាទើបងាកទៅមើល ប៉ុន្ដែត្រូវបានគេឆកឥវ៉ាន់ដែលយើងកំពុងយូរ

គ្រប់យ៉ាងវាលឿនមែនទែន! យើងក៏ក្រឆករបស់ត្រលប់មកវិញ វាព្យាយាមដណ្ដើមហើយរត់គេចខ្លួន….ស្រែកជេរ វាក៏លើកដៃកណ្ដាលដាក់យើង ចុងក្រោយរបស់របរទាំងអស់នៅគ្រប់ វាមិនបានអ្វីទៅនោះទេ ហ៊ីយហេតុអីមករកស៊ីស្រួលៗចឹងហា សុវត្ថិភាព​ប្រទេស​យើង​គួរតែ​ល្អ​ជាង​នេះ​ទៅ​ទៀត​”

អត្ថបទដោយ : នីត្តា