តួឯកប្រុស Nadech ឪពុកក្មេកពេញចិត្តស្ដូក មើលថែយកចិត្តបានល្អយ៉ាងនេះរឿងអីមិនឲកូន..

ថាម៉ែទៅស្រលាញ់ដូចកូនតាំងពីមិនទាន់ការ ចំណែកខាងឪពុកក្មេកវិញក៏ពេញចិត្តស្ដូកដែរ! តួឯកប្រុសលោក Nadech Kugimiya ក្នុងថ្ងៃទំនេរទៅកំដរលោកឪពុករបស់ Yaya ដើរហាត់ប្រាណមើលទេសភាពជជែកកំសាន្ដ មើលថែពុកម៉ែចាស់ៗបានយ៉ាងល្អមិនឲពួកគាត់មានអារម្មណ៍ថាឯកានោះទេ។

តួឯកប្រុសលោក Nadech Kugimiya ថ្ងៃមុននៅប្រទេសថៃទើបតែសង់ផ្ទះថ្មីយ៉ាងធំស្កឹមស្កៃឲឪពុកម្ដាយរបស់ខ្លួនរស់នៅសុខស្រួល ពេលនេះមកមើលថែខាងឪពុកម្ដាយរបស់ Yaya វិញម្ដង។ ដោយគ្រួសារអ្នកទាំងពីរគឺដូចជាក្រុមគ្រួសារតែមួយហើយ Nadech បានសុំ Yaya រៀបការយ៉ាងរ៉ូមែនទិករួចហើយនៅប្រទេសអ៊ីតាលីនិងបានទទួលចម្លើយឆ្លើយថាយល់ព្រមពី Yaya រួចហើយផងដែរ ទាំងគូនៅតែថ្ងៃដេញវេលារៀបការតែប៉ុណ្ណោះ។ ដើម្បីប្រាប់ដំណឹងល្អមួយនេះដល់ក្រុមគ្រួសារ Yaya លោក Nadech ក៏បានទៅរួមកំសាន្ដមកលេងផ្ទះ Yaya ផងដែរ និងបានថតរូបជាមួយលោកឪពុករបស់ Yaya ក្នុងថ្ងៃនាំគ្នាដើរលេងក្រៅផ្ទះហាត់ប្រាណជជែកកំសាន្ដកាន់តែជិតស្និទ្ធទំនាក់ទំនងឪពុកក្មេកកូនប្រសារ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ