ហ្វេនៗបុកពោះស្មានតែ Alex លុតជង្គង់សុំ Bow រៀបការមួយគូរទៀតហើយតើព្រោះខាងប្រុសដូចជាប្រុងប្រៀបសម្បើមបែបនេះ! មានវីដេអូ
រឿងផុសរូបគូរនិងរឿងផ្អែមល្ហែមទុកចិត្តលើកមួយគូនេះចុះមិនអោយហ្វេនៗខកបំណងទេ Alek Teeradej ជាមួយ Bow Maylada ដែលទើបចាត់ចែងពេលវេលាការងារហើយ គ្រាន់តែមានពេលត្រូវគ្នាក៏ឃើញកាន់ដៃគ្នាទៅដើរលេងនិងផុសរូបព្រោងព្រាតអោយអ្នកគាំទ្របានមើលល្មម
ហើយពិតណាស់ថាភាពផ្អែមល្ហែមរបស់ Alex-Bow ត្រូវតែមានផ្ញើរអ្នកគាំទ្រនៅក្នុងបណ្ដាញសង្គម IG @bow_maylada ហើយនិង @lekteeradetch គ្រប់គ្នាដែលបានឃើញសុទ្ធតែលាន់មាត់ថា តិចមួយគូរនេះនិងមានដំណឹងល្អដូចគូរផ្សេងដែរឬយ៉ាងណា ព្រោះរូបភាពគូរស្នេហ៍ផុសចេញមកច្រើនខ្លាំងណាស់ ថែមទាំងបរិយាកាសក៏អំណោយផលល្អទៀត
បើមើលខមិនវិញគឺស្ទើរតែ 100 ទាំង 100 ដែលនិយាយពីរឿងលុតជង្គង់សុំរៀបការ តែបើជាការពិតមែនហ្វេនៗសប្បាយបាស់សក់ហើយចា
អត្ថបទដោយ : នីត្តា