ស្នេហាថ្មី? Matt Peeranee បើក​ចំហ​រឿង​បេះដូង បកស្រាយរូបភាពបែកធ្លាយជាមួយបុរសម្នាក់នៅហួហិនថា……..! មានវីដេអូ

Matt Peeranee បកស្រាយរឿងរូបភាពបែកធ្លាយខណៈពេលនាងបណ្ដើរកំលោះនៅហួហិន ហើយក៏ប្រាប់ថាលែងទៅខៅយ៉ៃទៀតហើយ ហាងការ៉េមក៏លែងបានទៅមើលថែដូចគ្នា

ទើបតែប្រកាសថាខ្លួននៅលីវគ្មានអ្នកថែបេះដូង Matt Peeranee បញ្ចាប់ទំនាក់ទំនងស្នេហាជាមួយ Songkran Techanarong តាមសម្រួលនិងនិយាយគ្នាដោយភាពល្អ ហើយក៏មិនចម្លែងដែលគ្រប់គ្នាផ្ដោតអារម្មណ៍លើនាង ព្រោះចង់ដឹងថាតើនរណានិងចូលខ្លួនមកមើលថែបេះដូងនាងបន្ដទៀត

ជាក់ស្ដែងសាម៉ីខ្លួនក៏បានចូលរួមក្នុងកម្មវិធីប៉ុស្ដន៍  GMM25  ព្រមទាំងនិយាយទាក់ទងរឿងរ៉ាវបេះដូងព្រោះតែមានបែកធ្លាយរូបភាពខណៈពេលនាងកំពុងបណ្ដើរបុរសម្នាក់នៅហួហិន

“ប្រមូលរបស់របរចេញយូរហើយចា ហាងការ៉េមក៏លែងទៅទាក់ទងដែរ មានចូលទៅរកលោកប៉ាគាត់ក៏ទៅជំរាបសួរខ្លះដែរ នឹកនិងបារម្ភពីគាត់ ដូចថ្មីៗនេះគាត់ទើបតែចូលមន្ទីរពេទ្យ ប៉ុន្ដែរាល់ពេលចេញចូលសុទ្ធតែសុំការអនុញ្ញាត្តរួចរាល់ហើយ មិនមែនចេញចូលបានដូចមុននោះទេ”

“សភាពផ្លូវចិត្តក៏អូខេហើយចា ទំនេរស្អាត មានមិត្តភ័ក្ដថ្មីចូលមក តាមពិតទៅក្នុងចិត្តនៅតែមានការភ័យខ្លាច ទទួលស្វាគមន៍មិត្តថ្មីជានិច្ច មិនបានបិតឬឃុំខ្លួនអីដល់ថ្នាក់និងនោះទេ តែបើសួរថាបើកបង្ហាញខ្លួនដូចមុនៗអត់ និយាយត្រង់ៗគឺអត់ទេ ខ្លាចជ្រើសរើសខុសដូចពេលកន្លងមក”

“រូបដែលបានឃើញ យើងគ្រាន់តែជាមិត្ត”

អត្ថបទដោយ : នីត្តា