តួឯកស្រី Mew រៀបការមក៣ឆ្នាំទើបបានមក Honeymoon រឿងនេះមិនឆ្លៀតមិនបានទេ…

បន្ថែមភាពផ្អែមល្ហែមឲជីវិតគូ! តួឯកស្រី Mew Nittha បើមិនឆ្លៀតមិនបានទេ​៣ឆ្នាំហើយរវល់នេះរវល់នោះ មិនបានសោះទៅHoneymoonនឹងគេ ពេលនេះទុកកាងារមួយឡែកសិន បាយៗកូនស្រីនៅផ្ទះស្ដាប់បង្គាប់យាយតា ម៉ាក់សុំយកប៉ាៗទៅស្វីតនៅបរទេសប៉ុន្មានថ្ងៃសិន។

ធ្មិចបើកៗរយះពេល៣ឆ្នាំបានកន្លងផុតបាត់ហើយ​ ពេលវេលាពិតជាដើរលឿនមែន តួឯកស្រី Mew Nitthaពេលនេះចំណងអាពាហ៍ពិពាហ៍របស់នាងជាមួយស្វាមីបានរយះពេល៣ឆ្នាំហើយនិងមានកូនស្រីម្នាក់ជាចំណងដៃនៃស្នេហារបស់អ្នកទាំងពីរ។ អេ! តែរៀបការរួចដូចភ្លេចរឿងមួយ គឺមិនទាន់បានទៅ Honeymoon នៅបរទេសហ្នឹងគេសោះ ព្រោះតែជាប់ដៃកាងារនិងមើលថែកូនស្រីតូចចេះតែពន្យាពេលពីច្រើនខែក្លាយជាច្រើនឆ្នាំហើយ។ រឿងនេះបើមិនឆ្លៀតមិនបានទេ ឆ្នាំនេះរកពេលឲទាល់តែបាន Mew និងស្វាមីចាត់ការកាងារឲរៀបរយហើយកូនស្រីតូចផ្ញើរនឹងឪពុកម្ដាយ សុំពេលទៅដើរលេងកំសាន្ដនៅបរទេសសិនប៉ុន្មានថ្ងៃសិនហើយ និងទៅតែពីរនាក់ប៉ុណ្ណោះ ហើយនេះជាHoneymoonរបស់អ្នកទាំងពីរក្រោយរៀបការបានរយះពេល៣ឆ្នាំ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ