តួឯកស្រី Marie ខំទុកឱកាសឲហើយនៅតែបែក អត់សង្សារក៏រីករាយបានដែរ….

ទុកឱកាសឲហើយ​បើនៅតែមិនអាចបន្ដទៀត នៅម្នាក់ឯងក៏មានក្ដីសុខបានដែរ! តួឯកស្រីសម្រស់ស៊ិចស៊ីនាង Marie Broenner សារភាពថាសព្វថ្ងៃនេះរូបនាងកំពុងបេះដូងនៅទំនេរជាថ្មី បែកសង្សារហើយ អ្នកទាំងពីរខំត្រលប់មកទាក់ទងគ្នាសារជាថ្មីម្ដងទៀតតែនៅតែចំណងស្នេហាមិនអាចបន្ដបានមានតែបញ្ចប់ត្រឹមហ្នឹង។

ដោយតួឯកស្រីនាងMarie Broenner នេះមិនមែនជាលើកទីមួយនៃការប្រះឆារស្នេហារបស់នាងនោះទេ នាងធ្លាប់មានទំនាក់ទំនងស្នេហាច្រើនលើក ចុងក្រោយការគិតខុសគ្នាក៏សម្រេចចិត្តបែកគ្នា។ ការបែកគ្នាមួយលើកៗរបស់នាងមិនមែននាងមិនឈឺចាប់នោះទេ តែនាងក៏មិនចង់ឲខ្លួនឯងរាងចាលរហូតបិទបេះដូងនោះទេ។ សម្រាប់គូស្នេហ៍ដែលទើបតែចែកផ្លូវគ្នារបស់នាងលើកនេះ ការពិតទៅពីមុនក៏ធ្លាប់ទាក់ទងគ្នាម្ដងរួចមកហើយ តែក៏សម្រេចចិត្តទុកឱកាសឲគេម្ដងទៀត ក៏ដូចជាទុកឱកាសឲខ្លួនឯងម្ដងទៀត សាកទាក់ទងគ្នាសារជាថ្មី។ តែចំណងស្នេហាលើកនេះមិនដល់មួយឆ្នាំទេ ក៏បែកគ្នាម្ដងទៀតប្រហែលអ្នកទាំងពីរពិតជាមិនសាកសមមែន។ នៅលីវសាជាថ្មីតួឯកស្រី Marie ក៏មិននៅអោបទុក្ខយូរដែរ រឹតស្រស់ស្អាតស៊ិចស៊ីទ្វេរឡើង ដើរលេងមាត់សមុទ្រក្នុងឈុតប៊ីគីនីរាងឡើងស្រឡូន​ ទទួលបានការចុច​Likeជាច្រើនក្នុងបណ្ដាញសង្គម។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ