តោះមកស្គាល់ផ្ទះរបស់តារាកំប្លែងMum Jokmok ឃើញក្នុងរឿងដូចកំសត់តែការពិតមាននោះមាន…

កំសត់តែងក្នុងរឿងទេតិចនៅក្រៅចង់មើលងាយអី ផ្ទះគាត់ធំស្កឹមស្កៃណាស់ជាពិសេសទីធ្លាដីធំទូលាយ! បើកបង្ហាញទិដ្ឋភាពខ្លះៗនៃគេហដ្ឋានមួយខ្នងរបស់តារាកំប្លែងប្រុសល្បីឈ្មោះច្រើនឆ្នាំក្នុងរឿងភាគថៃលោក Mum Jokmok ថ្វីត្បិតតែមានសង់ខ្ពស់ច្រើនជាន់ តែមកមើលបរិវេណដីវិញធំណាស់មួយប្លុកនេះមានតែគាត់ទេ​ បើគិតជាលុយវិញមិនតិចលាន។

តារាសម្ដែងនិងជាតារាកំប្លែងមានឈ្មោះល្បីក្នុងប្រទេសថៃលោក Mum Jokmok មានឈ្មោះពិតថា Petchtai Wongkamlao ឆ្នាំនេះចូលអាយុ៥៨ហើយ។ រូបលោកបានប្រឡូកនិងចាប់អាជីពជាអ្នកសម្ដែងកំប្លែងនេះតាំងពីកូននៅតូចៗ រហូតមកទល់ពេលនេះកូនៗរបស់លោកបានរៀនបានខ្ពស់ៗនិងក្លាយខ្លួនជាអ្នកជំនួញមានអាជីវកម្មក្នុងដៃបាត់ទៅហើយ។ ឃើញតារាប្រុសលោក Mum Jokmok សម្ដែងកំប្លែងៗឲសើចក្នុងរឿង តែក្នុងជីវិតពិតគាត់វិញគឺមិនអាចមកសើចយំដាក់បាននោះទេ ព្រោះគាត់គឺជាអ្នកកំប្លែងដែលមានចំណូលខ្ពស់មិនចាញ់តួឯកល្បីៗនោះទេ។ តោះមកមើលគេហដ្ឋានមួយខ្នងនេះរបស់លោក Mum Jokmok ផ្ទៃដីធំណាស់៖

ប្រភព៖​ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ