បែកឬមិនបែកថ្ងៃនេះមានចម្លើយតួឯកប្រុសលោក Tono ចេញមុខបកស្រាយ! ផ្ទុះការសង្ស័យពីអ្នកគាំទ្រចំពោះចំណងស្នេហារបស់តួឯកស្រី Nycha Nuttanicha និងតារាប្រុសលោក Tono Phakin ក្រោយឃើញតារាស្រី Nycha បង្ហោះរូបផ្ទាំងខ្មៅក្នុងបណ្ដាញសង្គម ឬមួយនេះបង្ហាញជីវិតស្នេហាជួបបញ្ហាដល់ផ្លូវបំបែក? មិនឲមានការសង្ស័យយូរពេលនេះខាងតួឯកប្រុសលោក Tono ចេញមកនិយាយពីរឿងនេះហើយ។
ដោយលោក Tono បាននិយាយក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះថា ក្រោយពីឃើញពត៌មានចចាមអារ៉ាមថាលោកនិងNychaបែកគ្នារូបលោកក៏ភ្ញាក់ព្រឺតដែរ ព្រោះមិនដឹងអីសោះថាកើតរឿងអ្វី ហើយក៏បើកមើលបណ្ដាញសង្គមក៏ឃើញ Nycha បង្ហោះរូបផ្ទាំងខ្មៅមែន។ ការពិតទៅរូបលោកដឹងរឿងបញ្ហារបស់ Nycha ហើយតែមិនមែនអ្នកទាំងពីបែកគ្នានោះទេ តែ Nycha កំពុងជួបបញ្ហារឿងកាងារ Nycha រវល់រឿងកាងារច្រើនមុខធ្វើឲស្រេ្ដសខ្លះ រូបលោកក៏តែងតែឲជាកម្លាំងចិត្តដែរ។ ក្រោយមានពត៌មានរូបលោកក៏ទៅជួប Nycha នាំទៅញុាំអីបន្ធូរអារម្មណ៍ ហើយអ្នកទាំងពីរក៏មានបង្ហោះរូបក្នុងបណ្ដាញសង្គមបញ្ជាក់ថាចំណងស្នេហានៅតែរឹងមាំផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ