មិនគួរឲ្យជឿ! តារាថៃប្រុស Apassin ប្រកាសលែងលះភរិយាដ៏ស្រស់ស្អាត បន្សល់ចំណងដៃកូនប្រុស Cute ម្នាក់!(មានរូបភាព)
ពិតជាសោកស្ដាយខ្លាំងណាស់ ដែលតារាសម្ដែងថៃប្រុសវ័យ ៤៥ ឆ្នាំ លោក Passin Reungwoot បានប្រកាសលែងលះគ្នាដាច់ស្រេចជាមួយនិងភរិយារបស់ខ្លួន ក្រោយពេលរួមរស់ជាមួយនិងគ្នាអស់រយៈពេលជាច្រើនឆ្នាំ។
ក្នុងនោះផងដែរ ក្រោយពេលអ្នកទាំងពីរលែងលះគ្នា ក៏បន្សល់នូវតំណក់ឈាមកូនប្រុសម្នាក់ ដែលមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយសព្វថ្ងៃកូនអ្នកទាំងពិីរត្រូវឪពុកម្ដាយយកទៅចិញ្ចឹម ព្រោះថាអ្នកទាំងពីរកំពុងតែរវល់និងការងាររាងៗខ្លួន។
គួរបញ្ជាក់ផងដែរថា ចំពោះមូលហេតុដែលធ្វើឲ្យចំណងស្នេហារវាង Passin និងភរិយាឈានដល់ផ្លូវបំបែកបែបនេះ លោកមិនបានបញ្ជាក់ឲ្យមហាជនគ្រប់គ្នាបានដឹងនោះទេ នេះពិតជាសោកស្ដាយខ្លាំងណាស់៕
អត្ថបទដោយ៖សុីវលី