អបអរសាទរ តួឯកប្រុសក្នុងរឿងម្ចាស់ព្រះអាទិត្យបានទទួលកូនប្រុសដំបូង ភរិយាសម្រាលហើយ…

តួឯកប្រុសល្បីឈ្មោះក្នុងរឿងម្ចាស់ព្រះអាទិត្យលោក Song Joong-ki ញញឹមស្រស់ស្រាយប្រកាសដំណឹងល្អរបស់ខ្លួននិងក្រុមគ្រួសារ ពេលនេះរូបលោកបានក្លាយជាឪពុកគេហើយភរិយារបស់លោកទើបតែសម្រាលកូន អ្នកទាំងពីររំភើបនិងត្រេកអរណាស់ព្រោះនេះជាកូនដំបូងរបស់អ្នកទាំងពីរផង។

ដោយតួឯកប្រុសលោក Song Joong-ki កាលពីខែមករាដើមឆ្នាំកន្លងទៅនេះរូបលោកបានប្រកាសប្រាប់ដំណឹងថារូបលោកបានរៀបការហើយ ជាមួយភរិយាឈ្មោះថា Katy Louise Saunders និងប្រកាសដំណឹងដែលភរិយារបស់លោកកំពុងពពោះជាមួយនិងដំណឹងការចុះសំបុត្រអាពាហ៍ពិពាហ៍ផងដែរ។ ក្រោយភរិយាពពោះជិតគ្រប់ខែតួឯកប្រុស Song Joong-ki ក៏បាននាំភរិយាទៅប្រទេសអ៊ីតាលី បានចំណាយពេលនៅទីនោះជាមួយគ្នាយ៉ាងកក់ក្ដៅរីករាយរូបលោកបាននៅក្បែរមើលថែភរិយាបានយ៉ាងល្អ។ ពេលនេះកើតហើយ ភរិយារបស់លោកបានសម្រាលហើយសម្រាលនៅទីក្រុងរ៉ូមបានកូនប្រុសម្នាក់។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ