តើមានរឿងអ្វីកើតឡើងបានជា Aum Patcharapa ឈប់តាមដាន unfollow អ្នកចាត់ការផ្ទាល់ខ្លួន A. Supachai ប្រហែលទ្រាំលែងបាន…..! មានរូបភាព
អាចនិយាយបានថាជាគូរជិតដិតមួយគូរទៀតនៅក្នុងវិស័យលិល្បៈសម្រាប់តារាសម្ដែងស្រីល្បីឈ្មោះប្រចាំប្រទេសថៃ Aum Patcharapa ជាមួយអ្នកចាត់ការផ្ទាល់ខ្លួន A. Supachai ដែលអ្នកទាំងពីរតែងតែមានរូបភាពស្និតស្នាលជាមួយគ្នាផ្ញើរហ្វេនៗមករហូត
ជាក់ស្ដែង (26 មិថុនា 2023) ក៏មិនដឹងថាកើតរឿងអ្វីឡើង បន្ទាប់ពីកញ្ញា Aum ចុចឈប់តាមដានបង A. Supachai នៅក្នុង IG ធ្វើអោយហ្វេនៗអ្នកគាំទ្រសង្ស័យជាខ្លាំងនិងមានសំណួរជាច្រើនបានផ្ទុះឡើងនៅក្នុង Pantip ព្រោះមុននេះឃើញថានៅល្អនិងគ្នានៅឡើយទេ មានរូបភាពគូរកៀកកើយជាមួយគ្នាសោះហ្នឹង
រឿងនេះបានធ្វើអោយអ្នកបណ្ដាញាង្គមចូលមកខមិនពេញទឹកពេញដី ប៉ុន្ដែគ្រប់គ្នាសម្លឹងនៅក្នុងផ្លូវតែមួយដូចគ្នាថា ច្បាស់ជាមានរឿងអ្វីម្យ៉ាងកើតឡើងចំពោះអ្នកទាំងពីរ ព្រោះគូនេះស្និតស្នាលគ្នាខ្លាំងណាស់ នៅជាមួយគ្នាយូរមកហើយ ជាធម្មតាក៏ឃើញញោះគ្នាខ្លាំងៗដែរ អ្នកខ្លះនិយាយថាអាចជា Aum ទ្រាំលែងបានហើយ បង A ផុសរូបច្រើនពេក……
អត្ថបទដោយ : នីត្តា