ម៉ាក់ៗ Chompoo កូនបីហើយតែក្មេងមិនដូរ ថ្ងៃខួបកំណើត surprise នៅក្នុងកម្មវិធីរាំផងលោតផងសំខាន់ Shayfa-Phayu-Gale ចាំជួយ…..! មានវីដេអូ

ទទួលបាននំខេកដុំដំបូងក្នុងខួបកំណើតឆ្នាំនេះហើយ សម្រាប់អ្នកម៉ាក់កូនបី Chompoo Araya ដោយឆ្នាំនេះមានវ័យ 42 ឆ្នាំហើយ ប៉ុន្ដែពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកក់ក្ដៅ ដូចជាសកម្មភាពជាក់ស្ដែងក្រុមការងារ 3Zap បានលើកនំខេកមក surprise ដល់កន្លែង

ហើយនៅ​ក្នុងកម្មវិធីនេះដែរនាងបាននាំកូនៗទាំងបីនៅចូលរួមថតកម្មវិធីជាមួយដែរហើយអូន Gale ក៏តែងខ្លួនស្រស់ស្អាតមិនចាញ់ម៉ាក់ៗប៉ុន្មានដែរ។ មួយវិញទៀត Aff ក៏បានជួយលើកនំដោយផ្ទាល់ដៃមកជូន Chompoo ហើយកូនៗយ៉ាង Shayfa-Phayu ក៏ជំនាញមិនធម្មតាដែរក្នុងការជួយគាំទ្រជួយជ្រុមជ្រែងទប់នំនេក ចំណែកឯអូន Gale វិញគ្រាន់តែឃើញនំខេកបើកភ្នែកសម្លឹកមិនដាក់ទេ

ចំណែកឯងម្ចាស់ខួបក៏បានផុសរូបភាពកូនៗនៅក្នុង IG ផ្ទាល់ខ្លួនអមជាមួយប្រយោគសារថា “និព្វាន” ព្រោះថាក្មេងៗបានជួបជាមួយបងៗក្រុម Paper Planes នៅក្នុងកម្មវិធីម្ដងទៀត ថែមទាំងមានបញ្ចេញស្នាដៃគូសរូបរបស់បងៗទៀតផង អាចនិយាយបានក្នុងវគ្គនេះគឺសប្បាយខ្លាំងណាស់

អត្ថបទដោយ : នីត្តា