តារាសម្តែង អេង វ៉ាណង មើលលែងស្គាល់ព្រោះតែជម្ងឺមហារីកដំណាក់កាលទី៣ បូករួមជម្ងឺបាក់ទឹកចិត្ត

ភ្នំពេញ៖ អតីតតារាសម្តែងរឿងភាគស្ទើរតែគ្រប់ទូរទស្សន៍ ជាពិសេសរឿងភាគរបស់ទូរទស្សន៍ប៉ុស្តិលេខ៥ អ្នកនាង អេង វ៉ាណង ប្រែក្លាយ១៨០ដឺក្រេ មើលលែងស្គាល់ព្រោះតែជម្ងឺមហារីកដំណាក់កាលទី៣ បូករួមជម្ងឺបាក់ទឹកចិត្ត ។

បន្ទាប់ពីលាក់រឿង ពួនសម្ងំតស៊ូប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវមួយនេះអស់រយះពេលជាច្រើខែរួចមក ពេលនេះអ្នកនាង វ៉ាណង បានទម្លាយអោយមហាជន ជាពិសេសមិត្តភក្ត្រ័តារា បានដឹងឥតលាក់លាមពីស្ថានភាពជំងឺ និងការវិវឌ្ឍយ៉ាងឆាប់រហ័ស នៃជំងឺមហារីកមួយនេះ ។

រៀបរាប់ទាំងទឹកភ្នែករលីងរលោង អួលដេីមកអោយអ្នកសារព័ត៌មានយេីងដឹងថា ដំបូងឡេីយអ្នកនាងមិនបានដឹងទេថា ខ្លួនមានជំងឺនេះ ទេីបតែរយះពេល៥ខែចុងក្រោយនេះ ទើបដឹង ហើយទម្រាំតែដឹងខ្លួន គឺជំងឺនេះវិវឌ្ឍដល់ដំណាក់កាលទី៣រួចទៅហេីយ ។ ពេលឈឺដំបូងអ្នកនាងបានទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី តែការព្យាបាលនៅក្នុងស្រុកហាក់មិនទទួលបានផល ទើបអ្នកនាងសម្រេចចិត្តចេញទៅព្យាបាលនៅឯប្រទេសថៃ ។ ពេលទៅដល់ក្រុមវេជ្ជបណ្ឌិតប្រាប់ថា សាច់ដែលដុះក្នុងខ្លួននាងគឺសាច់កាច ហើយតម្រូវអោយធ្វើការវះកាត់ ចេញជាបន្ទាន់ និងបន្តចាក់សារធាតុគីមីចំនួន១៦ដង ដែលក្នុងម្តងត្រូវចំណាយឡើងអស់ខ្ទង់៨០០ដុល្លា ។
ដោយសារតែក្រុមគ្រួសារគ្មានលិទ្ធភាព ក្នុងការព្យាបាល ទើបសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ ហើយលេបថ្នាំបណ្តោះអាសន្នសិន ។

អ្នកនាង ណង បានបន្តទៀតថា ដំបូងអ្នកនាងមិនចង់ទម្លាយអោយសាធារណជនបានដឹងទេ ដោយសារតែនៅមានរបស់របរលក់យកលុយមើលជំងឺ ហើយណាមួយខ្លាចពាក្យមហាជននិយាយថា ពួកតារាអោយតែឈឺ គឺសុំជំនួយហេីយ ។ តែក្រោយពីសម្ងំព្យាបាលរយ:ពេល៥ខែ រហូតលក់របស់របរអស់ពីខ្លួន នៅតែមិនទាន់ធូរស្រាល ហេីយណាមួយសភាពជំងឺបច្ចុប្បន្ននេះ ត្រូវការចាំបាច់នៅប្រាក់ចំនួន២ម៉ឺនដុល្លា ក្នុងការចាក់សារធាតុគីមី ទើបអ្នកនាង អេង វ៉ាណង ដាច់ចិត្តលើកដៃសុំជំនួយ ពីសាធារណៈជន ដើម្បីបន្តជីវិតបានរស់នៅ បីបាច់ថែរក្សាកូនតូចបីនាក់ និងម្តាយចាស់ម្នាក់ទៀត ។

ជាចុងក្រោយនេះក្រុមអ្នកសារព័ត៌មានយើង តំណាងអោយអ្នកនាង អេង វ៉ាណង សូមំពាវនាវ ទៅដល់ថ្នាក់ដឹងនាំ ប្រទេស ដែលមានសម្តេច តេជោ ហ៊ុនសែន និងសម្តេចគតិប្រត្តបណ្ឌិត ប៊ុន រានី ហ៊ុនសែន ព្រមទាំងសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស មេត្តា ជួយបរិច្ចាកជាថវិការបន្តិចបន្តួច ជួយដល់អ្នកនាង អេង វ៉ាណង ផងចុះ ៕

សូមមេត្តាធ្វេីការបរិច្ចាកថវិការតាមគណនី អ្នកនាងផ្ទាល់ ABA 081 700 999 Eng Vanorng ឬអចទំនាក់ទំនងតាមលេខទូរសព្ទផ្ទាល់បាន 081 700 999។