រឿងនេះមានតែជើងខ្លាំងប្រជុំតារាល្បីៗដូចជា Push Naphat Aff Taew ហើយ Anneជាអ្នកដឹកនាំ…

ជើងខ្លាំងប៉ះគ្នា!​ មានរឿងភាគថ្មីឲអ្នកគាំទ្របានទស្សនាទៀតហើយ តួឯកស្រី Aff Taksaorn និងតួឯកស្រី Taew Natapohn វៃទះគ្នាមិនប្រណីដៃថែមពេលធ្វើទឹកមុខកំសត់វិញគួរឲអាណិតទាំងគូ តើលើកនេះអ្នកណាជាតួឯកស្រីពិតប្រាកដក្នុងរឿងនេះ?

ដោយរឿងភាគថ្មីរបស់ប៉ុស្ដិ៍លេខ៣ថៃមួយនេះមានចំណងជើងថា Nobody happy if I’m not ជារឿងភាគសម័យថ្មីបែបដ្រាម៉ា​ បង្ហាញពីការរើបម្រាស់របស់មនុស្សដែលត្រូវគេជិះជាន់និងបោកប្រាស់ ហើយម្នាក់ៗតែងមានហេតុផលខ្លួនឯងកាពារកំហុសរបស់ខ្លួន។ រឿងនេះប្រជុំសុទ្ធតែតារាល្បីៗមកចូលរួមលេងមានដូចជា Push Puttichai, Naphat Siangsomboon, Aff Taksaorn, Taew Natapohn, Punjan Prama និងដឹកនាំការសម្ដែងរឿងដោយតារាស្រីជើងចាស់ Anne Thongprasom ផងដែរ។​​ទាំងតារាសម្ដែងនិងអ្នកដឹកនាំរឿងសុទ្ធតែជាកំពូលតារាល្បីមានស្នាដៃច្រើនរឿងមកហើយ ថែមលើកនេះសាច់រឿងតម្រូវឲតួឯកស្រី Aff មកលេងជាតួកាចសម្បូរល្បិច ចេះទះតប់ទៀត ខុសពីរឿងមុនៗដែលគាត់ធ្លាប់សម្ដែង។ ចង់ដឹងថារឿងនេះល្អមើលយ៉ាងណានោះកុំភ្លេចរង់ចាំទស្សនាក្នុងរឿង Nobody happy if I’m not។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ