Got Jirayu បើកចិត្តនិយាយជាលើកដំបូងចំពោះរឿងស្នេហា 10 ឆ្នាំជាមួយ Bow ដែលមិនអាចបន្ដប៉ុន្ដែនៅតែមានចិត្តស្រលាញ់និងបារម្ភព្រោះ…….! មានវីដេអូ

បន្ទាប់ពីមានពត៌មានចែកផ្លូវគ្នារវាងតារាសម្ដែងប្រុស Got Jirayu  ជាមួយតារាស្រី Bow Benjawan ខាងស្រីបានចេញមកផ្ដល់បទសម្ភាសន៍តាំងតែខាងប្រុសប្រាប់ថាបែករហូតមកដល់ថ្ងៃនេះមិនបានទាក់ទងឬនិយាយអ្វីជាមួយគ្នាទៀតឡើយ ព្រោះមិនចង់អោយម្ខាងណាមានអារម្មណ៍មិនល្អ ទោះបីជាមានរឿងច្រើនត្រូវឃ្លាគ្នាក៏ដោយ ប៉ុន្ដែក៏ត្រូវគោរពការសម្រេចចិត្តរបស់ខាងប្រុស

ជាក់ស្ដែង (23 មិថុនា 2023) ភ្នាក់ងារ TNN  ​​បានបង្ហាញបទសម្ភាសន៍របស់ Got Jirayu ចេញមកបើកចិត្តនិយាយទាក់ទងនិងរឿងនេះលើកដំបូងថា ថ្ងៃដែលអតិតមិត្តស្រីទៅចូលរួមកម្មវិធី មិន​មែន​គ្រាន់​តែ​និយាយ​ពី​ទំនាក់​ទំនង​​មុន​ពេល​ចូល​រួម​កម្មវិធី​នោះ​ទេ ប្រហែលជាមានអ្វីមិនច្បាស់ តាមពិតទៅយើងបាននិយាយគ្នាមុនហ្នឹងយូរហើយ រឿងចាំបាច់ដែលត្រូវនិយាយគឺនិយាយរួចហើយ រឿងដែលមិនចាំបាច់ក៏មិនបាច់និយាយចំពោះមុខ សាធារណៈ កំឡុងពេលនោះមិនឆ្លើយតប ព្រោះមិនចង់ឈ្នះចង់ចាញ់អ្វីទាំងអស់ នៅអត់ធ្មត់បានចំពោះរឿងមិនពិត ជឿថាម្ខាងទៀតគាត់ក៏មិនមានបំណងអាក្រក់អ្វីដែរ គិតថាប្រហែលជាមានការយល់ច្រលំ ជឿថាខាង Bow និងពិធីករគ្មានចេតនាបែបនោះទេ ព្រោះខ្ញុំក៏ស្គាល់អ្នកទាំងពីរច្បាស់

After Footer (Active) - damrei Mr1 Zone2

រឿងការបែកផ្លូវគ្នាជារឿងអត់ប្រយោជន៍ ប៉ុន្ដែនៅពេលអ្នកផ្សព្វផ្សាយបន្ដ វាទៅជាមានផលប៉ះពាល់ដែលមនុស្សជុំវិញ ចំពោះការយល់ឃើញរបស់ Got ព្រមទទួលថា ខ្លួនក៏មានកន្លែងរសើបដូចគ្នា មិនបាននិយាយជាមួយ Bow ទាល់តែសោះ ដោយធាតុពិតជាក់ស្ដែងក៏នៅតែមានចិត្តស្រលាញ់គាត់ ប៉ុន្ដែក៏សម្រេចចិត្តសុំធ្វើជាមិត្តវិញ ព្រោះការដែលយើងជាមិត្តនិងគ្នាវាអាចជាល្អប្រសើរជាង ពេលសម្រេចចិត្តវាពិតជាពិបាកពិតមែន ខ្ញុំយល់អារម្មណ៍របស់អ្នកម្ខាងទៀត ហើយក៏យល់ពីអារម្មណ៍របស់ខ្លួនេងផងដែរ ចង់ធ្វើគ្រប់យ៉ាងដូចដែលខាងស្រីគាត់ចង់បាន តែលើកនេះសុំធ្វើតាមនូវអ្វីដែលខ្លួនចង់បានម្ដង………..

អត្ថបទដោយ : នីត្តា