Chompoo Araya ទើបតែចេញមកបើកចិត្តនិយាយរឿងរន្ធត់រត់យកស្លាប់យករស់សុខចិត្តចោលលុយចោលពេជ្រតែឆ្លៀតត្រលប់ទៅយករបស់មួយនេះ! មានវីដេអូ

អាចនិយាយបានថាវាជាការត្រលប់មកដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes ដែលនរណាៗក៏បានទស្សនា សម្រាប់លំដាប់កំពូលតារាស្រីល្បីឈ្មោះ Chompoo Araya ក្រៅពីហ្វេសិនស្អាតលើសគេដែលធ្វើអោយគ្រប់គ្នានឹកដល់ហើយ លើកនេះក៏នៅមានរឿងរត់យកជីវិតទាំងកណ្ដាលយប់

ជាក់ស្ដែង (25 មិថុនា 2023) សាម៉ីខ្លួនក៏បានចេញមកផ្ដល់បទសម្ភាសន៍ចំពោះហេតុការណ៍ខាងលើថា ខ្លួនជិតទំលាក់ខ្លួនដេកទៅហើយ ព្រោះកម្មវិធីចប់ ពិធីជប់លៀងបានបញ្ចប់ ស្រាយសក់ ដោះរបស់របរចេញពីខ្លួន លាងមុខអីហើយអស់ម៉ាស្អាត ទំលាក់ខ្លួនដេកសុខៗស្រាប់តែសម្លេងតឿនបន្លឺឡើង  Alarm ថាមានគ្រោះថ្នាក់ តែគិតថាសម្លេងនិងលោតខុសឬយ៉ាងណា ប៉ុន្ដែយូរហើយនៅមិនឈប់ទៀត យើងមិនដឹងថាត្រូវយកអ្វីរត់ចេញទៅល្អទេ Ploy Chawaporn ដែល​ជា​មិត្ត​ជិតស្និទ្ធ​បាន​ប្រាប់លិខិតឆ្លងដែន

ប៉ុន្ដែពេលនោះខ្ញុំក៏មិនទាន់ស្លៀកខោក្នុងទេ ទើបសុំរត់ត្រលប់មកស្លៀកខោក្នុងវិញសិន មិនដឹងថាមានរឿងអីប៉ុន្ដែក៏កក់ក្ដៅចិត្តបន្ទិចដែរប្រសើរជាងចេញទៅអត់ខោក្នុងដែរ ហើយក្រឆក់បានខោវធំក្រៅមកពាក់ពីលើ មិនពាក់មួយណាទៀត ព្រោះតារាៗស្នាក់នៅាក្នុងសណ្ឋាគារច្រើនណាស់ ក្នុង​ករណី​ដែល​យើង​ចុះ​ទៅ​ជួប Elle Fanning អ្វី​មួយ​បែប​នេះ​មិត្ត​តារា កាន់​កន្ត្រក​​មាន​លិខិតឆ្លងដែន​ចំនួន​២

Chompoo ក៏បាននិយាយទៀតដែរថាធ្វើនាងនឹកឃើញឈុតឆាកមួយនៅក្នុងរឿង មនុស្សម្នានាំគ្នាទៅចាំនៅមុខសណ្ឋាគារ ទាំងឈុតដេក ចំណែកឯយើងប្រញាប់ពេកភ្លេចស្លៀកខោវក្នុងចឹងមិនត្រូវរត់ត្រលប់ទៅវិញដើម្បីស្លៀកខោសិន សំខាន់បន្ទប់ជាន់ទី 6 តែក៏នឹកឃើញ Ocean’s Eleven​ ក្នុងសណ្ឋាគារលើដំបូលអាកាស Penthouse ជារៀងរាល់ឆ្នាំមានគេដឹងជញ្ជូនពេជ្រតាមនិង ឬមួយមានពេជ្រនៅទីនោះ ឬមានចោរប្លន់ CEO ដែលស្នាក់នៅទីនោះ ប៉ុន្ដែឃើញអ្នកយាមឈរយាមតាមធម្មតា មិនមាននរណាចុះឡើងទេ ហើយខ្ញុំឯចេះតែចុះទៅរឿយៗ

ខណៈពេលដែលខ្ញុំចុះជិតទៅដល់ជាន់ក្រោមបង្អស់ទៅហើយ ស្រាប់តែឃើញមានគេដើរចូលមកដើម្បីឡើងទៅខាងលើ គឺអ្នកដែលចុះទៅមុនយើង ហើយក៏ប្រាប់ False Alarm នាំគ្នាដើរចូលបន្ទប់អស់ ចំណែកឯខ្ញុំកំឡុងពេលចុះទៅជិតដល់ក្រោមនិងក៏នឹកឃើញថា ពេជ្រ លុយ សុទ្ធតែនៅក្នុងទូរដែកទាំងអស់ មិនបានយកមកសូម្បីតែមួយ……

អត្ថបទដោយ : នីត្តា