James Jirayu ឃើញតែមុខទន់ភ្លន់សុភាពៗអញ្ចឹងទេតែក៏សាវ៉ាសាហាវមិនធម្មតាទេ ប៉ុន្ដែមកចាញ់ដៃនារីម្នាក់នេះព្រោះតែ……! មានវីដេអូ

ទាក់ទងមើលចិត្តគ្នាមួយរយៈធំហើយ សម្រាប់តារាសម្ដែងប្រុសល្បីឈ្មោះរូបសង្ហា James Jirayu ជាមួយមិត្តស្រីក្រៅសិល្បៈ Foam ថ្វីត្បិតតែមិនសូវបានឃើញរូបភាពគូរផ្អែមល្ហែមនៅលើបណ្ដាញសង្គម តែសូមប្រាប់ថាមួយគូរនេះស្វីតមិនចាញ់គូរផ្សេងៗនោះទេ

ជាក់ស្ដែង (27 មិថុនា 2023) កំលោះ James ក៏បានចេញមកបើកចំហររឿងរ៉ាវស្នេហាដែលមិនធ្លាប់បើកបង្ហាញពីមុនសោះ ហើយក៏បានប្រាប់ពីភាពសាវ៉ារបស់ខ្លួនកាលពីមុន កាលពីនៅក្មេងៗរហូតមកដល់ពេលចូលសិល្បៈដំបូងៗ ព្រមទទួលស្គាល់ការពិតថាមានទាក់ទងច្រើននាក់ សរុបទៅមើលឃើញរូបហើយឆាតទៅភ្លាមៗក្នុងពេលតែមួយតែម្ដង ហើយសារដូចគ្នាទាំងអស់ ពេលនិងដូចជា 3-4 នាក់ ប៉ុន្ដែដោយសារពេលវេលាកន្លងទៅយើងក៏យល់ថាខុសដែលធ្វើបែបនិង

ចំណែកឯរឿងដែលធ្វើអោយយើងបញ្ឈប់រឿងទាំងអស់និង ព្រោះតែបានមកជួបនិង​ Foam តែវាក៏ដោយសារតែវ័យយើងដែរធ្វើអោយយើងធំដឹងក្ដីច្រើនជាងមុន យើងចាប់អារម្មណ៍ហើយច្បាស់លាស់ក្នុងការធ្វើការងារខ្លាំងឡើង

នៅពេលសួរថាសង្ឃឹមចំពោះស្នេហាយ៉ាងម៉េចខ្លះ សាម៉ីខ្លួនបង្ហើបប្រាប់ថា ​ចង់​ក្លាយ​ជា​ស្នេហា​ល្អ​ដែល​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គិតថានេះជាក្ដីស្នេហាដែលល្អបំផុតហើយ។ ចុះយើងមានខកចិត្តអ្វីខ្លះចំពោះដៃគូររបស់យើង – គឺមិនមាននោះទេ មិនមានទល់តែសោះ មិនដែលមានការខកចិត្តចំពោះមនុស្សជាទីស្រលាញ់នោះទេ​ ការដែលគាត់មានវត្តមាននៅក្នុងជីវិតយើងវាជាអ្វីដែលល្អបំផុតហើយ ប៉ុណ្ណឹងគឹគ្រប់គ្រាន់ហើយ​ ខ្ញុំមិនតម្រូវអោយគាត់ត្រូវតែធ្វើនេះធ្វើនោះ ឬជាបែបនេះបែបនោះ ការដែលមានគាត់គឺមានក្ដីសុខបំផុតហើយ

អត្ថបទដោយ : នីត្តា