រីករាយបណ្ដើរៗវិញហើយ តួឯកស្រី Mai Davika បង្ហោះរូបថ្មីពេញដោយភាពជឿជាក់….

អរគុណគ្រប់កម្លាំងចិត្តដែលផ្ដល់ឲ តួឯកស្រី​ Mai Davika ត្រលប់មករីករាយវិញបានជាបណ្ដើរៗវិញហើយ ថែមទាំងបានបង្ហោះរូបបង្ហាញអ្នកគាំទ្របានឃើញពីស្នាមញញឹមរបស់នាងនិងភាពជឿជាក់ដែលរូបនាងមានចំពោះខ្លួនឯងឡើងវិញផងដែរ។

ដោយតួឯកស្រី Mai Davika មុននេះធ្វើឲអ្នកគាំទ្ររូបនាងមានការបារម្ភជាខ្លាំង ក្រោយពីឃើញរូបនាងបង្ហោះសារបង្ហាញពីភាពសោកសៅជាច្រើនសន្លឹក។ ដោយ Mai មានអាការះស្រ្ដេសខ្លាំងបែបនេះ ពីមានចេះតែមានអ្នកមករិះគន់នាងដោយពាក្យមិនសមរម្យទាក់ទងនឹងរូបរាងរបស់នាងនិងការតែងកាយ។ អ្នកខ្លះមករិះគន់ថា​ Mai ស្គមបែបនេះអាក្រក់ណាស់ ឈប់សម្រកទៅ រហូតធ្វើឲ Mai កាន់តែស្រ្ដេសនិងសោកសៅមួយរយះពេលផងដែរ។ តែពេលនេះលែងបែបនេះហើយ Mai បង្ហាញពីភាពជឿជាក់របស់ខ្លួនជាថ្មី បង្ហោះរូបបង្ហាញស្នាមញញឹមជឿជាក់លើខ្លួនឯង និងមកព្រមជាមួយការតែងកាយស៊ិចស៊ីកប់ មិនចុះទឹកក៏ស្លៀកប៊ីគីនីថតរូបលេងបានដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ