ផ្កាយអីទៅរះត្រង់ហ្នឹង? Mai Davika ធ្វើអោយហ្វេនៗឈឺភ្នែកទៀតហើយលើកនេះទ្វេគុណយកផ្កាសមុទ្រទៅបិតនិងទ្រូងបែបនេះ! មានរូបភាព

មួយរយៈនេះដូចជាក្ដៅរោលរាលជាពិសេសហើយ សម្រាប់តារាសម្ដែងស្រីស្អាត Mai Davika បន្ទាប់ពីបានធ្វើដំណើរទៅចូលរួមកម្មវិធីម៉ាកល្បីទូរទាំងពិភពលោក ថែមទាំងមានបង្អួតស្ទាយតែងខ្លួនសម្រាប់កម្មវិធីដ៏សែនអស្ចារ្យជាច្រើនទៀត

ជាក់ស្ដែង (29 មិថុនា 2023) កញ្ញា Mai ដែលបានធ្វើដំណើរទៅបាលីដើម្បីចូលរួមកម្មវិធីគ្រឿងពេជ្រលំដាប់ខ្ពស់ក្នុងឋានៈ Friend of the House BVLGARI ម៉ាក BVLGARI ក៏បានចេញមកបើកបង្ហាញរូបភាពនៅក្នុងពេលសម្រាកលំហែកាយ អោយហ្វេនៗបានឃើញទាំងអស់គ្នា ជាមួយរូបភាពស៊ិចស៊ីក្នុងឈុតហែលទឹកប៊ីគីនីរូបផ្កាយ បង្អួតរាងស្គមស្ដើង ចង្កេះតូច្រឡឹងនៅមាត់ស្រះហែលទឹក

ប៉ុន្ដែហ្វេនៗពេញចិត្តបំផុតនោះគឺប្រយោគសារដែលនាងបានសរសេរថា “ច្បាស់ជាត្រូវមិនខានទេៗៗៗ555 លួចលាក់អ្នកគ្រប់គ្រងមកថតថា សុំទោសណាបាទ” បន្ទាប់មកនាងបានបន្ថែមថា “ជ័យយោអត់ត្រូវដំបងទេ” រឿងនេះធ្វើអោយហ្វេនៗមិត្តភ័ក្ដក្នុងសិល្បៈនិងហ្វេនចូលមកបង្អាប់យ៉ាងច្រើនកុះករតែម្ដងចា

អត្ថបទដោយ : នីត្តា