ក្រុមចម្រៀងនារី Twice ធ្វើឲ្យអ្នកគាំទ្រសើចឡើងគាំងតែម្ដង ដោយសារស្ដាយតែងខ្លួនប្លែកៗ របស់ពួកនាង

ខណៈដែលក្រុមចម្រៀងនារីកូរ៉េជាច្រើនចូលចិត្តបង្ហាញពីភាពស្រស់ស្អាតរបស់ខ្លួនសម្រាប់កម្មវិធី Fan Meeting របស់ពួកគេជាមួយអ្នកគាំទ្រ ប៉ុន្ដែក្រុមចម្រៀងនារី Twice បែរជាធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនដាច់ផ្ងារ និងសើចរឹងពោះតែម្ដងនៅពេលដែលបានឃើញស្ដាយតែងខ្លួនប្លែកៗ របស់ពួកគេក្នុងកម្មវិធី Fan Meeting  កាលពីថ្ងៃទី ២០ ខែ តុលា កន្លងទៅនេះ ដែលកម្មវិធីនេះធ្វើឡើងដើម្បីអបអរសារទគម្រប់ខួប ៤ ឆ្នាំ នៃការចេញច្រៀងជាផ្លូវការរបស់ពួកគេ។ ក្នុងនោះផងដែរ សមាជិកនីមួយៗ របស់ក្រុមចម្រៀងនារីមួយនេះ បានតែងខ្លួនទៅតាមតួអង្គក្នុងខ្សែភាពយន្ដដែលល្បីៗ ដែលគ្រាន់តែឃើញទប់សំណើចមិនបានតែម្ដង៕

តោះទៅមើលរូបភាពបន្ដិចមើល៖

1 Dahyun

2 Nayeon 

3 Jeongyeon

4 Jihyo

5 Sana

6 Chaeyoung

7 Tzuyu

8 Momo

9 Mina

អត្ថបទដោយ៖ ស្រីពេជ្រ