នេះបានហៅថាស្រីស្អាត តួឯកស្រីBaifernនៅតែផ្ទះទេតែស្រស់ស្អាតខ្ញង់​ ការពិតនោះ…

នេះបានគេហៅថាស្រីស្អាតមែន មិនត្រឹមតែស្រស់ស្អាតពេលបង្ហាញខ្លួនក្នុងកម្មវិធីធំៗនោះទេ​ តួឯកស្រី Baifern Pimchanok ពេលនៅផ្ទះក៏ស្រស់ស្អាតរកកន្លែងទាស់គ្មានដែរ ទាំងការតែងកាយម៉ូតសម្លៀកបំពាក់និងសម្រស់ស្បែកវិញគឺស្អាតភ្លឹងតែម្ដង។

រូបភាពថ្ងៃសម្រាកនៅផ្ទះលំហែរកាយលេងរបស់តួឯកស្រី Baifern Pimchanok កំពុងទទួលបានការចុច Like ជាច្រើនពីសំណាក់អ្នកគាំទ្រ​ នេះក៏ព្រោះថារូបភាពនៅតែផ្ទះមួយសន្លឹកៗរបស់ Baifern គឺស្រស់ស្អាតដូចត្រៀមខ្លួនទៅចូលកម្មវិធីអញ្ចឹង។ ការពិតទៅរូបនាងក៏មិនបានផាត់មុខក្រាស់ៗឬធ្វើសក់ស្អាតៗនោះទេ តែគឺស្អាតបែបហ្នឹងតែម្ដងស្អាតបែបមិនតុបតែងច្រើនក៏មើលទៅលេចធ្លោរផងដែរ ជាពិសេសនោះគឺសម្បុរស្បែកសដូចសំលីរបស់តួឯកស្រី Baifern ឃើញហើយគឺអត់សសើរមិនបានទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ