តារាកំប្លែង Jack Fanchan បែកមួយមានមួយ គូស្នេហ៍ថ្មីលើកនេះគឺជាតួឯកស្រីរូបស្អាត….

មានទៅធម្មតាអី ស្រស់ស្អាតណាស់ថែមជាតួឯកស្រីទៀត! តារាសម្ដែងដែលតែងផ្ដល់ភាពកំប្លុកបំប្លែងក្នុងរឿងភាគថៃលោក Jack Fanchan បង្ហាញមុខគូស្នេហ៍ថ្មី ការពិតគឺជាតួឯកស្រីដែលកំពុងរះក្នុងវិស័យការសម្ដែងរូបនេះសោះ ថែមសម្រស់ស្អាតលេចធ្លោរទាំងរូបរាងនិងមុខមាត់។

ដោយមុននេះលោក Jack Fanchan ក៏ធ្លាប់បង្ហាញមុខគូស្នេហ៍មុនៗដែរតែក៏បានបែកបាក់គ្នាវិញអស់ហើយ ហើយថ្មីៗនេះបេះដូងរបស់តារាកំប្លែងរូបនេះក៏បានស៊ីជំពូរសារជាថ្មីម្ដងទៀត ព្រមប្រកាសបង្ហាញមុខស្នេហ៍ថ្មីបង្ហោះរូបក្នុងបណ្ដាញសង្គម ធ្វើឲអ្នកគាំទ្រស្គាល់ថាសង្សារថ្មីរបស់ Jack គឺជាតួឯកស្រី Baihmon Kittiya។ រូបនាងគឺជាតារាស្រីវ័យក្មេងមួយរូបដែលកំពុងសាងឈ្មោះបោះសំលេងមួយរូបដែរ ឆ្នាំនេះមានអាយុរ២៣ឆ្នាំ ជាតួឯកស្រីក៏នាងធ្លាប់សម្ដែងជាតួរងក៏នាងសម្ដែងបានសមដែរ។ លោក Jack Fanchan និង Baihmon បង្ហាញទំនាក់ទំនងស្នេហាចាប់ផ្ដើមយ៉ាងផ្អែមល្ហែមជាមួយការបង្ហោះរូបគូ មានជូនបាច់ផ្កាស្រស់ស្អាតដល់គ្នានិងជិះឡានដើរកំសាន្ដជាមួយគ្នាផងដែរ។ ហើយនេះជាគូស្នេហ៍តារាមួយគូទៀតនៅក្នុងសិល្បៈថៃ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ