ស៊ូខ្លាំងប៉ុណ្ណាទៀត Aum Patchrapa ជះទាំងលុយជះទាំងកំលាំងធ្វើជីដាំដើមដំបងយក្សមើលតែវីដេអូក៏ដឹងថាតាំងចិត្តកម្រិតណាដែរ! មានវីដេអូ

ជារូបភាពគួអោយស្រលាញ់បំផុត សម្រាប់តារាសម្ដែងស្រីស្អាតប្រចាំប្រទេសថៃ Aum Patchrapa ប្រសិនបើនរណាជាហ្វេនតាមដាននាងកន្លងមកពិតជាបានដឹងហើយថានាងមិនត្រឹមតែស្រលាញ់សត្វ ស្រលាញ់កូនឆ្កែកូនឆ្មាប៉ុណ្ណោះទេ

នាងនៅមានសមត្ថភាពពិសេសក្នុងការដាំនិងមើលថែដើមដំបងយក្សបានយ៉ាងល្អទៀតផង អាចនិយាយបានថានាងជានារីខ្លាំងពិតៗ ព្រោះ Aum ធ្លាប់ផ្ដល់បទសម្ភាសន៍ថាមានក្ដីសុខនៅពេលបានសម្លឹងមើលដើមដំបងយក្សធំធាត់លូតលាស់បានល្អពីមួយថ្ងៃទៅមួយថ្ងៃ ហើយមួយដើមៗតំលៃថ្លៃណាស់​ ព្រោះមានចាប់តាំងពីខ្ទង់ម៉ឺន រហូតដល់ខ្ទង់ 2,5សែនបាតក៏មាន

ជាក់ស្ដែង Aum Patchrapa រលាស់ខ្លួនពីតារាសម្ដែងល្បីមកធ្វើជាលាយជីធម្មតាៗសប្បាយៗ អង្គុយលាយជីបណ្ដើរជជែកគ្នាបណ្ដើរយ៉ាងមានក្ដីសុខ ហើយបើមើលក្នុងវីដេអូឃើញថានាងតាំងចិត្តខ្លាំងណាស់ក្នុងការធ្វើវា

អត្ថបទដោយ : នីត្តា