Nine Napat ញ៉ោះម្ចាស់ចិត្តខ្លាំងពេលឡើងដល់ថ្នាក់ Baifern អត់មិនបានដល់ថ្នាក់សរសេរប្រយោគសារប្ដឹងគ្រូថា…..! មានវីដេអូ

រូបភាពនិងសកម្មភាពល្អៗដេលធ្វើអោយអ្នកបណ្ដាញសង្គមរួមទាំងហ្វេនៗញញឹមតាមទាំងមិនដឹងខ្លួន សម្រាប់ភាពគួអោយស្រលាញ់របស់តារាសម្ដែងប្រុស Nine Napat និង Baifern-Pimchanok 

នៅពេលថ្មីៗនេះក្នុង IG ឈ្មោះ @baifernbah បានផុសរូបថតគូររបស់ Nine-Baifern ក្នុងកម្មវិធីមួយ ជារូបភាពដ៏គួអោយស្រលាញ់ខណៈពេលអ្នកទាំងពីរញ៉េសញ៉ោះគ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ជាពិសេសគឺខាង Nine Napat មើលទៅដូចជាត្រូវចិត្តត្រូវថ្លើមចំពោះស្ទាយតែងខ្លួនរបស់ខាងស្រីណាស់ មានសក់ក្រងតូចៗគួអោយខ្នាញ់

ជាហេតុធ្វើអោយខាងស្រីត្រូវសរសេរប្រយោគនៅខាងក្រោមរូបផុសក្នុងន័យថា “គ្រូចាមានអ្នកទាញសក់ក្រងខ្ញុំ” គ្រាន់តែប៉ុណ្ណឹងធ្វើអោយហ្វេនៗសើចលាន់ផ្ញើរតែម្ដង

អត្ថបទដោយ : នីត្តា