ស្នេហាឬកាងារ? តារាស្រីច័ន្ទវ៉ាតក្នុងរឿងបុព្វេសន្និវាសឆ្លើយតបទំនាក់ទំនងជាមួយម្ចាស់ក្រុមហ៊ុន…

ទំនាក់ទំនងនេះត្រឹមជាកាងារឬជាស្នេហា? តួឯកស្រីមានប្រជាប្រិយភាពនិងត្រូវបានអ្នកទស្សនាស្គាល់ថាជាច័ន្ទវ៉ាតនៅក្នុងរឿងបុព្វេរសន្និវាស កំពុងត្រូវបានអ្នកគាំទ្រសង្ស័យពីទំនាក់ទំនងរបស់នាងជាមួយនឹងបុរសអ្នកជំនួញលោក Chalermchai ក្រោយពីឃើញអ្នកទាំងពីរមានរូបគូឲផ្កាគ្នានិងមានភាពស្និទ្ធស្នាល។

ពេលនេះតារាស្រី Prang Kannarun ឬច័ន្ទវ៉ាតនៅក្នុងរឿងបុព្វេរសន្និវាស បានចេញមុខបកស្រាយទំនាក់ទំនងនាងជាមួយលោក Chalermchai ហើយ។ ដោយ Prang បានឲដឹងថា ការពិតនោះលោក Chalermchai ជាថៅកែរបស់នាងទេ ដោយរូបនាងកាលពីថ្មីៗនេះបានចាប់អារម្មណ៍អាជីពជាអ្នកចម្រៀងនិងបានចេញបទចម្រៀងរបស់ខ្លួនឯង ហើយលោក Chalermchai គឺជាថៅកែម្ចាស់ផលិតកម្មដែលនាងច្រៀង។ ពេលនាងលើកឆាកច្រៀងលើកដំបូងក៏បានការលើកទឹកចិត្តពីអ្នកក្នុងក្រុមហ៊ុន និងមានការជូនជាបាច់ផ្កាឲនាងផងដែរ។

យ៉ាងណាក៏ដោយទោះមានការបកស្រាយហើយក្ដីពត៌មានចចាមអារ៉ាមស្នេហារបស់ Prang និងលោក Chalermchai នៅតែមិនស្ងាត់ ព្រោះលោក Chalermchai ពីមុនក៏ធ្លាប់មានប្រវត្ដិទាក់ទងរបស់តារាស្រីៗជាច្រើនដួងរួចមកហើយ Janie Tienphosuwan, Woonsen Virithipa ក៏ធ្លាប់ទាក់ទងរួចមកហើយផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ