នៅចាំតារាស្រីរឿងក្រោះកាយសិទ្ធរូបនេះទេ? គូស្នេហ៍ទាយាទសេដ្ឋីសុំរៀបការយ៉ាងរ៉ូមែនទិក…

នៅចាំតារាស្រីសម្រស់លេចធ្លោរកាលពីក្មេងនៅក្នុងរឿងអាវក្រោះកាយសិទ្ធរូបនេះទេ? រំលងទៅជាច្រើនឆ្នាំ ពេលនេះរូបនាងជិតរៀបការហើយ ត្រូវបានគូស្នេហ៍ទាយាទសេដ្ឋីប្រាក់លានសុំនាងរៀបការនៅមាត់សមុទ្រយ៉ាងរ៉ូមែនទិក។

ដោយតារាស្រីដែលធ្លាប់សម្ដែងក្នុងរឿងបុរាណថៃអាវក្រោះកាយសិទ្ធរូបនេះមានឈ្មោះពិតហៅថា Kambum Priyada ឆ្នាំនេះក៏មានអាយុរ៣៤ឆ្នាំហើយ និងពេលនេះកំពុងសាងជីវិតគ្រួសារមានគូស្នេហ៍សុំរៀបការហើយផងដែរ។ បច្ចុប្បន្នក្រៅពីអាជីពជាអ្នកសម្ដែង Kambum ក៏បានរកចំណូលបន្ថែមជាអ្នកលក់អនឡាញ។ គូស្នេហ៍របស់នាងរូបនេះមិនមែនជាអ្នកក្នុងរង្វង់សិល្បៈដូចនាងទេ តែជាអ្នកជំនួញនិងជាទាយាទរបស់ម្ចាស់មន្ទីពេទ្យមួយកន្លែងផងដែរ។ ការសុំរៀបការលើកនេះសង្សាររបស់ Kambum បាន Surprise នាង ជាមួយផ្កាកុឡាបស្រស់ៗជាច្រើនទងលុតជង្គង់សុំនាងរៀបការ និងទទួលបានចម្លើយឆ្លើយយល់ព្រមពី Kambum ផងដែរ។ ការពិតទៅគូនេះក៏បានគិតគូរឿងមង្គលការនេះយូរដែរហើយ ថែមទាំងបានសង់ផ្ទះថ្មីរួចផងដែរ គ្រាន់តែខាងប្រុសចង់ឲ Kambum កាន់តែរំភើបនិងសុំនាងរៀបការជាផ្លូវការ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ